បណ្តាញសង្គម

លឿន​ណាស់! Xavi ​ជា​សះស្បើយ​ពី​មេរោគ Covid-19 ហើយ​

នៅថ្ងៃនេះ Xavi បានប្រកាសថារូបគេបានជាសះស្បើយពីមេរោគ Covid-19 ហើយ និងកំពុងដឹកនាំក្រុម Al-Sadd ហ្វឹកហាត់ជាធម្មតា។

វីរបុរសបាល់ទាត់អេស្ប៉ាញខាងលើនេះ បានប្រកាសថាខ្លួនឆ្លងមេរោគ Covid-19 កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមិនអាចដឹកនាំក្រុម Al-Sadd ប្រកួតបានទេ។ ក្រោយពីសម្រាកព្យាបាលនៅផ្ទះប៉ុន្មានថ្ងៃមកនេះ ស្រាប់តែសាមីខ្លួនចេញមុខមកថាបានជាសះស្បើយពីមេរោគកាចសាហាវនេះហើយ។

Xavi បានបញ្ជាក់ថា៖ “អរគុណគ្រប់គ្នាដែលបានផ្ញើសារមកខ្ញុំប៉ុន្មានថ្ងៃមកនេះ។ ខ្ញុំចង់ចែករំលែកទៅគ្រប់គ្នាថា ពេលនេះខ្ញុំបានជាសះស្បើយវិញហើយ និងអាចត្រលប់ទៅផ្ទះ ជុំគ្រួសារបានជាធម្មតា និងអាចដឹកនាំក្រុម Al Sadd បានវិញផងដែរ”៕