Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Jose ​បាញ់​ក្រុម Man Utd ​ចាស់​ដៃ​ទៀត​ហើយ ​រឿង Bruno ​

  • បោះពុម្ព

 

លោក Jose Mourinho ចាប់ផ្ដើមឌឺដងក្លឹបចាស់ Manchester United ទៀតហើយ ដោយអះអាងថាពួកគេកំពុងមានកីឡាករល្អបំផុតលើលោកខាងផ្នែកទាត់ប៉េណាល់ទី។

ក្រុមរបស់លោក Ole Gunnar Solskjaer បានបញ្ចប់រដូវកាលដោយចំណាត់ថ្នាក់លេខ៣ ក្រោយពីពួកគេបានយកឈ្នះលើក្រុម Leicester City នៅការប្រកួតចុងក្រោយ ដោយលទ្ធផល ២-០។ ២គ្រាប់នោះដែរ កើតឡើងដោយការទាត់ប៉េណាល់ទីរបស់ Bruno ១គ្រាប់ និង Lingard ចុងម៉ោង១គ្រាប់។

បិសាចក្រហម តាំងពីមានវត្តមាន Bruno មក ពួកគេធ្វើបានល្អ មិនស្គាល់បរាជ័យក្នុងលីគទេ ហើយក៏ទទួលបានឱកាសប៉េណាល់ទីច្រើនជាងក្លឹបដទៃទៀតដែរនារដូវកាលនេះ។

ចំពោះឱកាសនេះដែរ លោក Jose Mourinho បាននិយាយថា៖ “Bruno មកដល់ គាត់សមជាមួយក្រុម យើងជួយពង្រឹងសមត្ថភាព United បានច្រើន។ គាត់ក៏បានបង្ហាញច្បាស់ថាគាត់ជាអ្នកទាត់ប៉េណាល់ទីល្អបំផុតផងដែរនៅលើលោកនេះ ព្រោះគាត់បានទាត់វា២០គ្រាប់មកហើយ”៕