Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Neymar ​ថា​កំពុង​ឡើង​ដល់​ចំណុច​កំពូល​ហើយ ​តាំង​ពី​មក PSG ​

  • បោះពុម្ព

ខ្សែប្រយុទ្ធ Neymar បានអះអាងថាពេលនេះ ខ្លួនកំពុងឡើងជើងពេញសមត្ថភាពល្អណាស់ ចាប់តាំងពីបានផ្លាស់មកលេងនៅក្រុម PSG ៣ឆ្នាំមកនេះ។

កីឡាករប្រេស៊ីលខាងលើ បានផ្លាស់មកលេងនៅបារាំង៣ឆ្នាំមកហើយ ដោយក្នុងនោះរួបគេឈ្នះពានរង្វាន់សរុប៩រួចមកហើយ។ បច្ចុប្បន្នកំពុងបន្ដហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រេចបំណងឈ្នះ UEFA Champions League ។

កីឡាករមានតម្លៃខ្លួនខ្ពស់បំផុតលើលោកនេះ មានគោលដៅជួយក្រុម PSG ឈ្នះ UCL និងខ្លួនឯងត្រូវឈ្នះ Ballon d'Or នៅឆ្នាំណាមួយក្នុងអាជីព។ អតីតកីឡាករ Barcelona បាននិយាយបែបនេះថា៖ “អំឡុងពេល៣ឆ្នាំមកនេះ ខ្ញុំទទួលបានបទពិសោធជាច្រើន។

ខ្ញុំបានរស់នៅឆ្លងកាត់រឿងសប្បាយ និងពិបាក ជាពិសេសពេលរងរបួសដែលធ្វើឱ្យមិនបានលេងបាល់ទាត់តែម្ដង។ ជាមួយការជួយពីសំណាក់មិត្តរួមក្រុមនិងក្លឹប ខ្ញុំក៏អាចត្រលប់មកវិញបាន ជាមួយទំនុកចិត្តលើសដើម។ ពេលនេះ ខ្ញុំកំពុងមានទម្រង់លេងល្អបំផុតហើយ”៕