Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Serie A រក​ឃើញ​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ហើយ តែ​មិនមែន Ronaldo ទេ

  • បោះពុម្ព

ខ្សែបម្រើប្រយុទ្ធ Paulo Dybala បានយកឈ្នះមិត្តរួមក្រុម Juventus កីឡាករ Cristiano Ronaldo ក្នុងរដូវកាលនេះឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំនៅ Serie A។

Serie A បានប្រកាស Dybala ជាអ្នកឈ្នះកាលពីម្សិលមិញ ខណៈ Ronaldo មិនអាចការពារតំណែងរបស់ខ្លួន ដែលឈ្នះកាលពីរដូវកាលមុនបានឡើយ។ ក្នុងរដូវកាលនេះកីឡាករសញ្ជាតិអាហ្សង់ទីនរកបាន១១គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូល១១គ្រាប់ ក្នុងការបង្ហាញខ្លួន៣៣ប្រកួតនៅ Serie A។

ខាងក្រោមជាអ្នកឈ្នះពានរង្វាន់ផ្សេងៗ

Dejan Kulusevski កីឡាកររបស់ Juvenus ប៉ុន្តែកំពុងខ្ចីជើងនៅ Parma ជាប់ជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ

Wojciech Szczesny របស់ Juventus ជាប់ជាអ្នកចាំទីល្អបំផុតប្រចាំឆ្នាំ

Stefan De Vrij របស់ Inter Milan ជាប់ជាខ្សែការពារល្អបំផុតប្រចាំឆ្នាំ

Papu Gomez របស់ Atalanta ជាប់ជាខ្សែបម្រើល្អបំផុតប្រចាំឆ្នាំ Ciro Immobile របស់ Lazio ជាប់ជាខ្សែប្រយុទ្ធល្អបំផុតប្រចាំឆ្នាំ៕