Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចូល​កាន់​តំណែង​ភ្លាម Pirlo ត្រៀម​វាយ​​កីឡាករ​៧​នាក់​ចេញ​ពី Juventus

  • បោះពុម្ព

លោក Andrea Pirlo កំពុងបង្ហាញគ្មានការលើកលែងក្នុងនាមជាអ្នកចាត់ការថ្មីរបស់ Juventus ដោយត្រៀមលក់កីឡាករ៧នាក់ចេញ។

អ្នកចាត់ការវ័យ៤១ឆ្នាំ មកជំនួសកន្លែងលោក Maurizio Sarri នៅកីឡដ្ឋាន Allianz ដែលត្រូវ Juventus បណ្ដេញចេញ។ ក្នុងការមកកាន់តំណែង Pirlo មិនចង់ខាតពេលច្រើនឡើយ ដោយចង់បញ្ចេញកីឡាករចំនួនដែលលោកមិនត្រូវការ ក្នុងនោះមានដូចជាខ្សែប្រយុទ្ធ Gonzalo Higuain និងDouglas Costa ជាដើម។

Higuain ធ្លាប់បានទាក់ទងចាកចេញពី Juventus ជាច្រើនខែមកហើយ បន្ទាប់ពីមិនសូវស្ថិតជាជម្រើសរបស់អ្នកចាត់ការមុខៗ។ កីឡាករវ័យ៣២ឆ្នាំត្រូវបានរាយការណ៍អាចនឹងផ្លាស់ទៅ MLS និងត្រឡប់ទៅអង់គ្លេសវិញ។

សម្រាប់ Costa វិញជាគោលដៅបន្ទាប់របស់ Manchester United ប្រសិនបើទិញមិនបាន Jadon Sancho។ចំពោះកីឡាករ៥នាក់ផ្សេងទៀតដូចជា ខ្សែបម្រើ Sami Khedira, Blaise Matuidi, ខ្សែការពារ Mattia De Sciglio, Alex Sandro និងDaniele Rugani សុទ្ធតែជាមុខសញ្ញា Pirlo ចង់លក់ចេញ៕