Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដំណឹង​ល្អ! Mbappe អាច​បង្ហាញ​វត្តមាន​ឲ្យ PSG បាន​នៅ​យប់​នេះ

  • បោះពុម្ព

ខ្សែប្រយុទ្ធ Kylian Mbappe អាចត្រឡប់មកជួយ Paris St-Germain ក្នុងការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយទល់នឹង Atalanta នៅយប់នេះ។

កីឡាករសញ្ជាតិបារាំងបានជាពីរបួសកជើងហើយ ចំណែកអ្នកចាត់ការលោក Thomas Tuchel បាននិយាយថា Mbappe នឹងបង្ហាញខ្លួនក្នុងការប្រកួត ប្រសិនបើក្រុមស្ថិតក្នុងស្ថានភាពអាក្រក់ណាមួយ។

យ៉ាងណាមិញលោក Tuchel បញ្ជាក់ថា Mbappe ទំនងស្ថិតជាកីឡាករបម្រុងច្រើនជាង សម្រាប់ការលេងទល់នឹងក្រុមមកពីអ៊ីតាលី។ Mbappe វ័យ២១ឆ្នាំបានរបួសកជើង អំឡុងពេលលេងពានរង្វាន់ French Cup វគ្គផ្ដាច់ព្រ័ត្រឈ្នះលើ Saint-Etienne កាលពីថ្ងៃទី ២៤ ខែ កក្កដា។

ប៉ុន្តែគេបានជាទាន់ពេលលេងវគ្គ៨ក្រុមចុងក្រោយ UCL។ Paris St-Germain មិនទាន់ស្គាល់ជាតិឈានដល់វគ្គ៤ក្រុមចុងក្រោយ Champions League នៅឡើយទេ ចាប់តាំងពីក្លឹបស្ថិតក្រោមការដឹកនាំរបស់សេដ្ឋីកាតាជិត១០ឆ្នាំមកនេះ៕