Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Bruno ប្រាប់ថា Ronaldo នៅ​តែ​សួរ​នាំ​អំពី Manchester United

  • បោះពុម្ព

ខ្សែបម្រើ Bruno Fernandes បានទម្លាយឲ្យដឹងថា Cristiano Ronaldo ជារឿយៗតែងសួរពីស្ថានភាពរបស់ក្លឹបចាស់ Manchester United ពេលដែលពួកគេជួបគ្នា។

Fernandes ដែលជាកីឡាករកូនសោដ៏សំខាន់របស់បិសាចក្រហម ចាប់តាំងពីមកដល់នៅខែមករា បញ្ជាក់ថា Ronaldo តែងនិយាយអំពីរឿងល្អរបស់ Man Utd។ “វាគឺជាក្ដីសុបិនរបស់ខ្ញុំដែលបានលេងនៅ Premier League។ ខ្ញុំមានជម្រើសមកកាន់ Manchester United ហើយវាគឺជាក្ដីស្រមៃ២ក្នុងពេលតែមួយ។

សម្ដីរបស់ Bruno។ កីឡាករសញ្ជាតិព័រទុយហ្គាល់បានបន្ថែមថា៖ "ប្រាកដណាស់ ខ្ញុំបាននិយាយជាមួយ Cristiano ហើយគេនិយាយរឿងល្អៗពី United។ គ្រប់ពេលដែលខ្ញុំនិយាយជាមួយគេ គេតែងសួរ Manchester យ៉ាងម៉េចហើយ ហើយគ្រប់យ៉ាងល្អទេ?”។

Ronaldo ចាប់ផ្ដើមសាងកេរ្តិ៍ឈ្មោះពេលមកដល់ Old Trafford នៅឆ្នាំ២០០៣ និងឈ្នះពាន Ballon d'Or ជាលើកដំបូងនៅទីនោះ។ ឆ្នាំ២០០៩ គេក៏បានចាកចេញទៅ Real Madrid ដែលជាកន្លែងជោគជ័យបំផុតរបស់គេឈ្នះ UCL ៤ដង។ ចុងក្រោយគេបានផ្លាស់មកកាន់ Juventus៕