Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Conte ចង់​នាំ N'Golo Kante ទៅ​លេង​នៅ Inter Milan

  • បោះពុម្ព

អ្នកចាត់ការរបស់ក្រុម Inter Milan លោក Antonio Conte ចង់ធ្វើការជាមួយគ្នាម្ដងទៀតជាមួយខ្សែបម្រើ N'Golo Kante។

អំឡុងពេលដឹកនាំនៅ Chelseaលោក Conte បានទិញយក Kante ពីក្លឹបជើងឯក Premier League គឺ Leicester City។ បើយោងតាមប្រភពសារព័ត៌មាន លោក Conte ចង់ធ្វើការជាមួយកីឡាករវ័យ២៩ឆ្នាំម្ដងទៀត ដោយ Inter គ្រោងខ្ចីជើងសិនជាមួយលក្ខខណ្ឌទិញផ្ដាច់ក្នុងតម្លៃ៥០លានអឺរ៉ូ។

Chelsea បច្ចុប្បន្នកំពុងស្វែងរកប្រាក់បន្ថែមដើម្បីទិញចូលកីឡាករថ្មី២នាក់តៀត បន្ទាប់ពីយកបាន Timo Werner, Ben Chilwell, Hakim Ziyech និង Thiago Silva។ ប្រសិនបើ Kante មកមែន គេនឹងក្លាយជាកីឡាករ Premier League ទី៦ដែលមកចូលរួមជាមួយក្រុមលោក Conte។

កាលពីរដូវកាលមុនអ្នកចាត់ការសញ្ជាតិអ៊ីតាលីបាននាំ Romelu Lukaku, Christian Eriksen, Ashley Young, Victor Moses និង Alexis Sanchez៕