បណ្តាញសង្គម

ខ្លាំង! Messi ​មិន​ទាន់​ចេញ​ផង ​កីឡាករ​ម្នាក់​នេះ ​សុំ​កក់​អាវ​លេខ​១០​ទុក​ឱ្យ​គេ​

ខ្សែប្រយុទ្ធ Lionel Messi កំពុងលេងសង្រ្គាមចិត្តសាស្ត្រជាថ្នាក់ដឹកនាំក្លឹប FC Barcelona ហើយ ដោយរូបគេចង់ចាកចេញនៅរដូវកាលនេះ បើទោះជាសល់កុងត្រា១ឆ្នាំទៀតក៏ដោយ។

ខណៈពេលកំពុងចរចាគ្នាយ៉ាងខ្លាំងនេះដែរ មានកីឡាករម្នាក់ក្នុងក្រុម Barcelona ត្រូវបានគេដឹងថាសុំទទួលរ៉ាប់រងអាវលេខ១០ហើយ បើសិនជា Messi ពិតជាចាកចេញមែន។ កីឡាករម្នាក់នោះគឺខ្សែប្រយុទ្ធចំណូលថ្មី Braithwaite ដែលក្លឹបទើបទិញចូលកាលពីខែមករាកន្លងទៅដើមឆ្នាំនេះ។

Braithwaite ជាខ្សែប្រយុទ្ធដែលក្រុម Barcelona ទិញមកពីក្រុម Leganes ។ រូបគេត្រូវបានគេដឹងថាបានសុំអាវលេខ១០ពាក់ នៅរដូវកាលថ្មីខាងមុខ ប្រសិនបើ Messi ពិតជាចាកចេញទៅមែន។

បច្ចុប្បន្ននេះ កីឡាករវ័យ២៩ឆ្នាំពាក់អាវលេខ១៩ និងមានកុងត្រាជាមួយក្រុមអ្នកមានបុណ្យដល់ឆ្នាំ២០២៤ឯណោះ។ តាំងពីផ្លាស់មក រូបគេលេង១១ប្រកួត រកបានតែ១គ្រាប់ប៉ុណ្ណោះ៕