Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​ធម្មតា!​ ឈិត​ សេរីវណ្ណថង​ ធ្លាប់​មាន​គេ​ទាក់ទង​ទៅ​វ៉ៃ​នៅ​ជប៉ុន​

  • បោះពុម្ព

ជើងខ្លាំងប្រចាំក្លឹបរ៉ាហ៊ូកីឡាខេត្តបាត់ដំបង ឈិត សេរីវណ្ណថង ថាពីមុនធ្លាប់មានគេទាក់ទងខ្លួនឲ្យចេញទៅវ៉ៃនៅប្រទេសជប៉ុន និងថៃ។

កីឡាករ ឈិត សេរីវណ្ណថង បានឲ្យដឹងថា ពីមុនមានគេបានទាក់ទងច្រើនដែរឲ្យទៅវ៉ៃនៅក្រៅប្រទេសដូចជាប្រទេសជប៉ុន ថៃ ផងដែរ ប៉ុន្តែខ្លួនមិនទទួលយក ព្រោះយល់ឃើញថាវ័យក្មេងផង និងមានទាន់មានបទពិសោធគ្រប់គ្រាន់។

ម្ចាស់ពានរង្វាន់ ISI រូបនេះបន្តប្រាប់ទៀតថា ឥលូវនេះបើមានអ្នកទាក់ទងទៅប្រកួតនៅក្រៅប្រទេសទៀតប្រហែលជានឹងយល់ព្រម មិនថាប្រទេសណាក៏ដោយ ព្រោះថាខ្លួនមានវ័យក៏ច្រើនល្មមអាចដើរចេញក្រៅបាន ហើយមួយវិញទៀតចង់ជួយផ្សព្វផ្សាយគុនខ្មែរ និងចង់ឃើញពិភពលោកខាងក្រៅផងដែរ។

រំលឹកដែរថា អ្នកលេងគុនខ្មែរ ឈិត សេរីវណ្ណថង ជាសិស្សគុនមកពីក្លឹបរ៉ាហ៊ូកីឡាខេត្តបាត់ដំបង ដែលមានឪពុកជាគ្រូបង្វឹកផ្ទាល់។ បើទោះជា វណ្ណថង ចូលប្រឡូកក្នុងវិស័យប្រដាល់តាំងពីតូចមកម្ល៉េះក្ដី ប៉ុន្តែកីឡាកររូបនេះមិនទាន់បានចេញទៅបង្ហាញថ្វីដៃនៅឯក្រៅប្រទេស១ដងណានោះទេ៕