Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ខឹង​រឿង​នេះ​សោះ ទើប Vidal ​បាញ់​ក្លឹប​ខ្លួន​ឯង Barca ​កប់​ៗ​មាត់​

  • បោះពុម្ព

Arturo Vidal បានបាញ់ក្លឹបដើមរបស់ខ្លួន FC Barcelona ចុកៗមែនទែនម្សិលមិញ ដោយអះអាងថាក្នុងក្រុមមានកីឡាករអាជីពត្រឹមតែ១៣នាក់ប៉ុណ្ណោះ ប៉ុន្មានរដូវកាលមកនេះ។

ការដៀមដាមក្លឹបបច្ចុប្បន្នរបស់ខ្លួននេះ កើតឡើងក្រោយពីក្រុម Barcelona មិនទទួលបានពានរង្វាន់អ្វីសោះនៅរដូវកាលនេះ ហើយថែមទាំងប្រកួតចុងក្រោយចាញ់ Bayern Munich ក្នុងលទ្ធផល ៨-២ ថែមទៀត។

អ្វីដែលអាចធ្វើឱ្យកីឡាករឈីលីនេះ មិនពេញចិត្តខ្លាំងថែមទៀតនោះ គឺក្រោយពីក្រុមបានតែងតាំងលោក Koeman ចូលមកដឹកនាំក្រុម រូបគេមិនបានស្ថិតក្នុងបញ្ជីដែលត្រូវប្រើប្រាស់នោះទេ ពោលគឺអាចនឹងត្រូវលក់ចេញរដូវកាលនេះហើយ។ លោក Koeman បានទូរសព្ទទៅកីឡាករណាដែលលោកមិនប្រើប្រាស់ ជាក់ស្ដែងមាន Suarez , Rakitic , Vidal និង Umtiti ជាដើម។

ការលោកប្រើពេល១នាទីពន្យល់កីឡាករម្នាក់ៗ ឱ្យយល់និងស្វែងរកក្លឹបថ្មីលេងនៅរដូវកាលថ្មីខាងមុខនេះ។ ការទូរសព្ទប្រាប់ដូច្នេះ បានធ្វើឱ្យ Vidal មិនសប្បាយចិត្តនិងខឹងយ៉ាងខ្លាំង។ អតីតកីឡាករ Bayern Munich បាននិយាយថា៖ “ខ្ញុំមិនដែលបានយល់ពីការទុកដាក់កីឡាករជាមួយពាក្យទាំងនេះទេ។

វាមើលទៅអាក្រក់ណាស់។ ប្រសិនបើកីឡាករចង់ចាកចេញ ឬអ្នកចង់លក់គាត់ រកក្រុមឱ្យគាត់ទៅ ប៉ុន្តែកុំនិយាយបែបនេះ។ មនុស្សម្នាក់ៗ សុទ្ធតែត្រូវការការគោរព។ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពបោះបង់ចោលដើម្បីចង់ដឹងថាតើមាននរណាចង់បានខ្ញុំឬអត់”៕