បណ្តាញសង្គម

គ្រូ​អាល្លឺម៉ង់ ​ថា​អេស្ប៉ាញ​ប្រែ​ហើយ ​ឈប់ប្រើ​ក្បួន tiki-taka ​ល្អ​ដូច​មុន​

ក្រុមជម្រើសជាតិអាល្លឺម៉ង់នឹងស្វាគមន៍ក្រុមអេស្ប៉ាញនៅម៉ោង១:៤៥នាទីរំលងអាធ្រាត្រនេះ ក្នុងពានរង្វាន់ UEFA Nations League ។

មុនការប្រកួតនោះចាប់ផ្ដើម លោក Joachim Low គ្រូបង្វឹកក្រុមអាល្លឺម៉ង់បាននិយាយថា៖ “ពួកគេបានផ្លាស់ប្ដូរហើយ ប៉ុន្ដែពួកគេនៅតែជាក្រុមល្អមួយ។ ពួកគេលែងប្រើក្បួន tiki-tika ដែលទទួលបានជោគជ័យនឹងគ្របលើដៃគូចន្លោះឆ្នាំ២០០៨ដល់២០១២ទៀតហើយ។

ពេលនេះ ពួកគេជាក្រុមគ្រោះថ្នាក់ចេញពីស្លាបនិងការស៊ុតបាល់ឆ្ងាយៗ ដែលកន្លងមកពួកគេមិនដែលធ្វើនោះទេ។ ការដណ្ដើមបាល់នៅតំបន់ខាងមុខពិតជាល្អ។ ក្បួនដែលអេស្ប៉ាញលេង ពួកគេបានផ្លាស់ប្ដូរហើយ”។ រំលឹកថាអេស្ប៉ាញបានប្ដូរក្បួនលេងច្រើនមែនទែនប៉ុន្មានឆ្នាំចុងក្រោយនេះ។

ខណៈដែលបច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Luis Enrique គឺអេស្ប៉ាញប្រើប្រាស់កីឡាករក្មេងៗច្រើនមែនទែន មិនខុសពីអាល្លឺម៉ង់នៅពេលនេះឡើយ៕