Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សងសឹក​ទៀត​ហើយ​ វ៉ាន់​ វឿន​ បឺត​ សង្ឃឹម​ ប៉ុន្តែ​២ប្រកួត​ចុង​ក្រោយ​សន្លប់​រហូត​

  • បោះពុម្ព

ម្ចាស់មេដាយសំរឹទ្ធ ស៊ីហ្គេម វ៉ាន់ វឿន ត្រូវប្រកួតសងសឹក បឺត សង្ឃឹម ជាថ្មីទៀតហើយនៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះនៅ CNC ខណៈសងសឹក២ប្រកួតមុនសន្លប់រហូត។

ជំនួបកន្លងទៅ២ប្រកួតចុងក្រោយរវាង វ៉ាន់ វឿន និង បឺត សង្ឃឹម នេះគឺធ្វើឲ្យមហាជនក៏ដូចជាអ្នកតាមដានគុនខ្មែរមានការពេញចិត្ត និងសរសើរថាប្ដូរផ្ដាច់គ្នាល្អមែន។ ប៉ុន្តែអ្វីដែលមិនគាប់ប្រសើររបស់ វ៉ាន់ វឿន នោះគឺសន្លប់មិនចប់ទឹក៥។

ការប្រកួតសងសឹកនេះគេមើលឃើញថា វ៉ាន់ វឿន មានការប្ដេជ្ញាខ្ពស់ដើម្បីចង់ឈ្នះ ហើយក៏មានការដាក់ធំផងរហូតថាចាញ់អាចនឹងផ្អាកឡើងសង្វៀនមួយរយៈទៀតផង នេះបើតាមការលើកឡើងតាមបណ្ដាញសង្គមហ្វេសបុក។

ចំណែក បឺត សង្ឃឺម ក៏មានភាពជឿជាក់ និងមានទំនុកខ្ពស់ថានៅតែអាចឈ្នះការប្រកួតសងសឹកជាមួយ វ៉ាន់ វឿន ជាថ្មីនេះ។រំលឹកដែរថា ជំនួបសងសឹក និងដណ្ដើមប្រាក់លានរវាង វ៉ាន់ វឿន និង បឺត សង្ឃឹម នេះធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅលើសង្វៀន CNC ចាប់ពីម៉ោង ៦ល្ងាចតទៅ។

វ៉ាន់ វឿន ២ប្រកួត ប៉ះ បឺត សង្ឃឹម កន្លងទៅនេះគឺសន្លប់ទាំងពីរដង។ រីឯ បឺត សង្ឃឹម ក៏ធ្លាប់បាត់បង់ខ្សែក្រវាត់ដោយសារ វ៉ាន់ វឿន ដែរកន្លងទៅនេះដូច្នេះប៉ះជាថ្មីនេះច្បាស់ជាកក្រើក៕