Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

James រំពឹង​​អាច​​ធ្វើ​រឿង​ធំ​​២​កើត​ឡើង សម្រាប់​ការ​ផ្លាស់​មក​ Everton

  • បោះពុម្ព

ខ្សែបម្រើប្រយុទ្ធថ្មីរបស់ក្លឹប Everton កីឡាករ James Rodriguez ជឿជាក់ថា គេនឹងអាចយកទម្រង់ដើមដែលធ្លាប់លេងល្អកន្លងទៅមកវិញ និងឈ្នះពានជាមួយក្រុម។

កីឡាករដែលមានតម្លៃខ្លួនពិតប្រាកដ១២លានផោនផ្ទេរពី Real Madrid ធ្លាប់ជាម្ចាស់ស្បែកជើងមាសនៅព្រឹត្តិការណ៍ World Cup ២០១៤ និងរកបាន១៧គ្រាប់ក្នុងការបង្ហាញខ្លួនជាជម្រើសដំបូង៤០ប្រកួតក្រោមការដឹកនាំរបស់ Ancelotti នៅកីឡដ្ឋាន Bernabeu។

ត្បិតតែធ្លាប់ឈ្នះពានចំនួន៩ ប៉ុន្តែទម្រង់លេងរបស់ James ហាក់មិនស្ថិតឋេរសោះ។ យ៉ាងណាកីឡាករវ័យ២៩ឆ្នាំសញ្ជាតិកូឡំប៊ីជឿជាក់ថា ការធ្វើការជាមួយលោក Ancelotti ជាលើកទី៣នឹងអាចជួយ Everton លើកពាន។

James បានលើកឡើងថា នៅ Everton ជាក្រុមដែលមានបុគ្គលិកមានគំនិតជ្រៅនៅគ្រប់ថ្នាក់ ដែលពួកគេទាំងនោះអាចកំណត់ឈានទៅរកគោលដៅដែលចង់បាន ជាពិសេសការឈ្នះពាន។ វាគឺជាផែនការរយៈពេលវែង ប៉ុន្តែមិនថាប៉ុន្មានខែទៀតឬប៉ុន្មានឆ្នាំទៀត ការឈ្នះពានអាចនឹងមានលទ្ធផល។

James ក៏សង្ឃឹមអាចយកទម្រង់លេងកាលពី៦ឆ្នាំមុនមកវិញឲ្យបានផងដែរ ក្រោមការដឹកនាំរបស់អ្នកចាត់ការដែលស្គាល់គេច្បាស់៕