Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Juventus ដើរ​ជ្រែ​​រក​ខ្សែ​ប្រយុទ្ធ ពេល​នេះ​មក​ចាប់​អារម្មណ៍ Giroud ទៀត

  • បោះពុម្ព

 

ខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Olivier Giroud បានក្លាយជាគោដៅថ្មីសម្រាប់ក្លឹប Juventus ចង់បានដើម្បីយកមកជំនួសកន្លែង Gonzalo Higuain។

ក្រុមជើងឯករបស់ប្រទេសអ៊ីតាលីបានយល់ព្រមឲ្យ Higuain ចាកចេញ ប៉ុន្តែកំពុងពិបាកក្នុងការឈានដល់ការព្រមព្រៀងជាមួយ Luis Suarez របស់ក្លឹប Barcelona និង Edin Dzeko របស់ Roma។

Juventus ក៏បានពិចារណាចង់យកកីឡាករចាស់របស់ខ្លួន Moise Kean ពីក្រុម Everton មកវិញ ប៉ុន្តែ Giroud ក៏ស្ថិតក្នុងជម្រើសចង់បានដូចគ្នា។ ត្បិតតែមិនទាន់មានការដាក់សំណើរ ប៉ុន្តែ Giroud កំពុងស្ថិតក្នុងបញ្ជីរបស់ Juventus ចង់បានដើម្បីបំពេញតំបន់ប្រយុទ្ធ។

កីឡាករសញ្ជាតិបារាំងវ័យ៣៣ឆ្នាំទើបតែរកបានគ្រាប់ទី៤០ឲ្យជម្រើសជាតិបារាំងកាលពីដើមសប្ដាហ៍។ គេក៏ទើបតែចុះកុងត្រាថ្មីជាមួយ Chelsea កាលពីដើមឆ្នាំនេះ បន្ទាបើពីក្លឹបនៅអ៊ីតាលីពីរចង់បានគឺ Inter Milan និង Lazio។

ក្រៅពីកីឡាករប៉ុន្មាននាក់ខាងលើ Juventus ក៏ចង់បាន Alaro Morata ពី Atletico Madrid ដែល។ ពួកគេបានដាក់សំណើរ៤៦លានផោន ប៉ុន្តែត្រូវ Atletico បដិសេធ៕