Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man City ​បើក​លីគ ​យក៣​ពិន្ទុ ​ពី​ក្រុម​ដែល​ពួកគេ​មិន​ឈ្នះ​សោះ​រដូវ​កាល​មុន​

  • បោះពុម្ព

ក្រុម Manchester City ទទួលបាន៣ពិន្ទុក្នុងការប្រកួតបើកឆាកពានរង្វាន់ English Premier League នៅយប់មិញនេះ បន្ទាប់ពីយកឈ្នះក្រុម Wolves ក្នុងលទ្ធផល ៣-១ ។

ក្រុម Manchester City ទទួលបាន៣ពិន្ទុក្នុងការប្រកួតបើកឆាកពានរង្វាន់ English Premier League នៅយប់មិញនេះ បន្ទាប់ពីយកឈ្នះក្រុម Wolves ក្នុងលទ្ធផល ៣-១ ។ ក្រុម Man City នេះ កាលពីរដូវកាលមុន ទាំង២ជើង លេងមិនឈ្នះក្រុម Wolves នេះឡើយ។

តែសម្រាប់រដូវកាលនេះវិញ លោក Pep បានប្រើយុទ្ធសាស្ត្រថ្មី ហើយលទ្ធផលក៏ប្រែប្រួលដែរ ពោលគឺពួកគេបានសងសឹកក្នុងលទ្ធផល ៣-១ ។ ដោយ៣គ្រាប់ដែល Man City រកបាននោះគឺកើតចេញពី De Bruyne ១គ្រាប់ Foden ១គ្រាប់ និង Jesus ១គ្រាប់។

សម្រាប់ខាងក្រុម Wolves វិញ ១គ្រាប់ដែលពួកគេរកបាននោះគឺកើតចេញពី Jimenez ។ បន្ទាប់ពីការប្រកួតនេះទៅ នៅថ្ងៃទី២៥ខាងមុខនេះ ក្រុម Man City នឹងប៉ះក្រុម Bournemouth ទៀតក្នុងការប្រកួត League Cup ។ សម្រាប់ការប្រកួត Cup នេះដែរ លោក Pep បានអះអាងថាលោកនឹងប្រើប្រាស់យុវជនឱ្យបានច្រើន ដើម្បីទុកជើងលេងពាន Premier League វិញ៕