បណ្តាញសង្គម

ស្ងាត់​ៗ Morata ទៅ​ដល់​អ៊ីតាលី​បាត់ ត្រៀម​ក្លាយ​ជា​កីឡាករ​ Juventus ឆាប់​ៗ

ខ្សែប្រយុទ្ធ Alvaro Morata បានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលីហើយ ដើម្បីត្រៀមចូលរួមជាមួយក្លឹបចាស់ Juventus។

កីឡាករសញ្ជាតិអេស្បាញបានចាកចេញពី Juventus ទៅចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០១៦ ប៉ុន្តែពេលនេះគេគ្រោងត្រឡប់ទៅលេងឲ្យក្លឹបចាស់វិញក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Atletico Madrid។

ការសម្រេចចិត្តឲ្យ Morata មកកាន់ Juventus ជាសញ្ញា Atletico អាចនឹងយក Luis Suarez មកជំនួសកន្លែងវិញ។ សម្រាប់ការខ្ចីជើងនេះ Juventus ក៏បាននិយាយលក្ខខណ្ឌទិញ Morata ផ្ដាច់ពេលចប់រដូវកាលផងដែរ។ ក្លឹបរហស្សនាមសេះបង្កង់បានបង្ហោះរូបកីឡាករវ័យ២៧ឆ្នាំមកដល់ព្រលានយន្តហោះកាលពីប៉ុន្មានម៉ោងមុន។

Morata រកបាន១២គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូល២គ្រាប់ឲ្យ Atletico កាលពីរដូវកាល២០១៩-២០ បន្ទាប់ពីផ្ទេរដាច់ពី Chelsea នៅរដូវក្ដៅមុន។ គេរំពឹងទុកថា Juventus នឹងប្រកាស Morata ជាកីឡាកររបស់ខ្លួននៅថ្ងៃស្អែកខាងមុខ៕