Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mbappe បោះ​ពាក្យ​ថា​ ត្រូវ​តែ​ស៊ី Man Utd និង Cavani ឲ្យ​បាន

  • បោះពុម្ព

ខ្សែប្រយុទ្ធ Kylian Mbappe បានព្រមាន Manchester United ថា គេនឹងមិនឈរស្ងៀមឡើយពេលដែលអតីតមិត្តរួមក្រុម Edinson Cavani ត្រឡប់មកប៉ះ Paris Saint-Germain។

កីឡាករចំណូលថ្មី Cavani វ័យ៣៣ឆ្នាំបានចូលរួមហ្វឹកហាត់ជាមួយ Man Utd ជាលើកដំបូងកាលពីថ្ងៃអាទិត្យ ដើម្បីត្រៀមខ្លួនលេង Champions League ទល់នឹងក្រុមចាស់ PSG នៅយប់ថ្ងៃអង្គារស្អែក។

Mbappe ធ្លាប់លេងចាប់ដៃគូគ្នាជាមួយ Cavani កាលនៅជាមួយគ្នាក្នុងប្រទេសបារាំង។ ប៉ុន្តែពេលនេះពួកគេនឹងត្រូវប្រឈមមុខដាក់គ្នាក្នុងការប្រកួតដ៏ជក់ចិត្តនៃពាន UCL ប្រកួតទីមួយ។ និយាយជំនួស PSG កីឡាករ Mbappe ថានឹងត្រូវតែឈ្នះ។

Mbappe វ័យ២១ឆ្នាំបាននិយាយថា៖ “គេ(Cavani) ពេលនេះស្ថិតនៅក្រុមផ្សេងគ្នា ខ្ញុំជូនពរគេសំណាងល្អ។ ពួកយើងនឹងត្រូវលេងទល់ជាមួយគ្នា ហើយនឹងព្យាយាមយកឈ្នះឲ្យបាន”។ សម្រាប់ Cavani វិញមានអារម្មណ៍រំភើប ប្រសិនជាគេបានលេងប្រកួតដំបូងជួបក្រុមចាស់៕