Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Morata ដាក់​២​គ្រាប់​ម្នាក់​ឯង​នាំ Juventus ឈ្នះ ទោះ​គ្មាន​ Ronaldo

  • បោះពុម្ព

ខ្សែប្រយុទ្ធ Alvaro Morata បានទាត់បញ្ចូលទី២គ្រាប់ម្នាក់ឯងជួយ Juventus ឈ្នះ ២-០ លើក្លឹប Dynamo Kyiv សម្រាប់ប្រកួតដំបូងពានរង្វាន់ Champions League។

២គ្រាប់របស់ Morata កើតឡើងនៅវគ្គទីពីរទាំងអស់។ ក្នុងនោះគ្រាប់ទីមួយទាត់បញ្ចូលទីនៅនាទី៤៦ និងគ្រាប់ទីពីរនាទី៨៤។ សម្រាប់ប្រកួតនេះគ្មានវត្តមានរបស់កីឡាករឆ្នើម Cristiano Ronaldo ឡើយ ដោយសារតែកំពុងសម្រាកព្យាបាលមេរោគកូវីដ១៩។

លទ្ធផល ២-០ គ្រប់គ្រាន់ឲ្យក្រុមលោក Andrea Pirlo ទទួលបាន៣ពិន្ទុ ឈរលេខ២ក្នុងក្រុម G ក្រោម Barcelona ដែលយកឈ្នះ ក្លឹបមកពីហុងគ្រី Ferencvaros ៥-១ កាលពីយប់មិញជាមួយគ្នា៕