Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Bale ចាត់​ទុក​លេង​ប្រកួត​ដំបូង​ៗ​ឲ្យ Spurs ដូច​ជា Pre Season

  • បោះពុម្ព

Gareth Bale បានចូលលេងប្រកួតទីពីរឲ្យ Spurs កាលពីយប់មិញ ហើយគេរំពឹងថា នឹងយកភាពល្អរបស់ខ្លួនមកវិញក្នុងពេលឆាប់ៗខាងមុខ។

កីឡាករសញ្ជាតិវែលលេងបាន៦២នាទីក្នុងការប្រកួត Spurs យកឈ្នះ ៣-០ លើក្រុម LASK នៃពានរង្វាន់ Europa League កាលពីយប់មិញ។ វាគឺជាជ័យជម្នះងាយៗសម្រាប់ Spurs ប៉ុន្តែ Bale ហាក់ដូចលេងប្រសើរជាងមុន។

Bale និយាយថា កំពុងហ្វឹកហាត់ខ្លួនឯងក្នុងពេលវេលាបច្ចុប្បន្នដូចជាការលេង Pre Season តូចមួយ ដើម្បីយកភាពខ្លាំងមកវិញ។ “ខ្ញុំនៅរឹងបន្តិច។ វាដូចជាពេលវេលាលេង Pre Season អញ្ចឹង។ ខ្ញុំកំពុងព្យាយាមយកល្បឿនមកវិញ រីករាយនឹងការត្រឡប់មកកាន់ទីលានវិញជាមួយក្លឹបដ៏អស្ចារ្យ។

ពេលដែលខ្ញុំរឹងមាំពេញលេញ ខ្ញុំនឹងលេងច្បាស់ជាងមុន"។ សម្ដីរបស់ Bale។ការប្រកួតនេះជាលើកដំបូងដែល Bale បានចាប់ផ្ដើមជាកីឡាករជម្រើសដំបូង ដោយលេងបានដល់វគ្គទីពីរ។ គេត្រូវបានប្ដូរចេញនៅនាទីទី៦២ ជំនួសចូលដោយ Heung-Min Son៕