Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ozil ​គាំទ្រ Arsenal ​តាម​ទូរទស្សន៍ ​ក្រោយ​ត្រូវ​គេ​កាត់​ឈ្មោះ​អត់​ឱ្យ​លេង​

  • បោះពុម្ព

Mesut Ozil បានបង្ហាញការគាំទ្រតាមរយៈកញ្ចប់ទូរទស្សន៍ បន្ទាប់ពីរូបគេមិនមានឱកាសបានចូលលេងឱ្យក្រុម Arsenal ទៀតឡើយ ទាំងពាន Europa League និង Premier League ។

កាលពីពេលកន្លងទៅនេះ លោក Arteta បានសម្រេចដកឈ្មោះ Ozil ចេញពីបញ្ជីក្រុមតែម្ដងសម្រាប់រដូវកាលនេះ ដូច្នេះរូបគេមិនមានឱកាសបានចូលលេងឱ្យក្រុម Arsenal ឡើយ។

កីឡាករទទួលបានតម្លៃពលកម្មខ្ពស់ជាងគេក្នុងក្រុម ៣៥០ ០០០ផោនក្នុង១សប្ដាហ៍រូបនេះ បានប្រកាសថាការសម្រេចចិត្តនេះ គឺមិនផ្ដល់ការគោរពដល់រូបគេឡើយ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្នុងចិត្តរបស់កីឡាករអាល្លឺម៉ង់នេះនៅតែស្រលាញ់កាំភ្លើងធំដដែល។

ក្នុងការប្រកួតនៅយប់មិញដែលក្រុម Arsenal យកឈ្នះលើក្រុម Rapid Vienna ក្នុងលទ្ធផល ២-១ គឺ Ozil តាមដាន និង Live ជាប់រហូតតែម្ដង។ រូបគេបានបង្ហោះក្រោយចប់ការប្រកួតថា៖ “ពេលខ្ញុំមិនអាចគាំទ្រនៅលើទីលានបាននៅយប់នេះ ខ្ញុំនឹងគាំទ្រនៅមុខទូរទស្សន៍ម្ដង”៕