បណ្តាញសង្គម

Coutinho ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​លេង​ទល់ Juventus ​បាន​ទេ​

Philippe Coutinho មិនអាចលេងឱ្យក្រុម Barcelona ប្រកួតទល់ក្រុម Juventus ក្នុងពានរង្វាន់ UEFA Champions League នៅពាក់កណ្ដាលសប្ដាហ៍នេះទេ ដោយសាររបួស។

Coutinho បានក្លាយជាកីឡាករសំខាន់សម្រាប់ក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Ronald Koeman នារដូវកាលនេះ។ ជាក់ស្ដែងប្រកួត El Clasico កន្លងទៅ រូបគេក៏ដើរតួយ៉ាងសំខាន់ក្នុងក្រុមផងដែរ តែគួរឱ្យស្ដាយមិនអាចទទួលបានជ័យជម្នះ។

អ្វីដែលកាន់តែមិនល្អថែមទៀតនោះ កីឡាករប្រេស៊ីលរូបនេះបានរងរបួសទៀត។ ក្លឹប Barcelona បានបញ្ជាក់ថា ខ្សែបម្រើរូបនេះ បានរងរបួសជើងខាងឆ្វេងរបស់គេពេលលេងទល់ក្រុម Real Madrid កន្លងទៅ។ របួសនេះ នឹងធ្វើឱ្យរូបគេខកខានមិនអាចជួយក្រុមលេងទល់ Juventus បានឡើយក្នុងពានរង្វាន់ UEFA Champions League ៕