បណ្តាញសង្គម

លោក​ព្រះ Zlatan រក​បាន​២​គ្រាប់​នាំ Milan បន្ត​ភាព​មិន​ដែល​ចាញ់​ក្នុង​លីគ​​

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ធ្វើបាន២គ្រាប់ម្នាក់ឯង ជួយ AC Milan លេងស្មើគ្នាជាមួយ Roma ៣-៣ បន្តភាពមិនដែលចាញ់ក្នុងរដូវកាលនេះនៅ Serie A។

ការប្រកួតចាប់ផ្ដើមបានតែ២នាទី Ibrahimovic រកបានគ្រាប់នាំមុនឲ្យ Milan មុនពេល Edin Dzeko ទាត់បញ្ចូលទីតាមស្មើវិញឲ្យ Roma។ Alexis Saelemaekers ជាអ្នករកគ្រាប់ទីពីរជួយ Milan នាំមុខជាថ្មី ប៉ុន្តែត្រូវបាន Jordan Veretout ជាអ្នកតាមស្មើឲ្យ Roma ម្ដងទៀតដោយបាល់ប៉េណាល់ទី។

Ibrahimovic ទទួលបានឱកាសបាល់ប៉េណាល់ទីនាទី៧៩ និងរកគ្រាប់ទីពីរក្នុងការប្រកួតនេះបានសម្រេច។ តែចុងម៉ោងទៅហើយ Marash Kumbulla នៅតែអាចរកគ្រាប់ជួយ Roma តាមស្មើវិញ ៣-៣។ លទ្ធផលនេះ AC Milan បន្តឈរកំពូលតារាងមាន១៣ពិន្ទុ ខណៈ Roma នៅលេខ៩៕