Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Conte ​សើច ពេល​គេ​និយាយ​ថា​Real Madrid ​រអ៊ូ​រឿង​កីឡាករ​របួស​ច្រើន​

  • បោះពុម្ព

ក្រុម Inter Milan នឹងត្រូវបើកទ្វាផ្ទះរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅរាត្រីនេះ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ។

មុនការប្រកួតនេះចាប់ផ្ដើម ក្រុម Real Madrid ត្រូវបានគេមើលឃើញថាអវត្តមានកីឡាករសំខាន់ច្រើននាក់ដោយសារតែបញ្ហារបួស។ តែសម្រាប់លោក Conte អ្នកចាត់ការក្រុម Inter Milan វិញ មើលឃើញផ្សេង។

លោកថា Real Madrid មានកីឡាករល្អមួយក្រុមតែម្ដង ដូច្នេះវានឹងក្លាយជារឿងគួរឱ្យអស់សំណើចណាស់ ប្រសិនបើពួកគេរអ៊ូរឿងកីឡាកររបួសបែបនេះ។ រំលឹកថាក្រុម Real Madrid នឹងអវត្តមានកីឡាករដូចជា Sergio Ramos, Karim Benzema, Fede Valverde and Alvaro Odriozola, Luka Jovic និង Eder Militao។

ដោយប្រកួតនេះ ក្រុមទាំងពីរពិតជាត្រូវការពិន្ទុជាចាំបាច់ ខណៈដែល Real Madrid ឆ្លងកាត់៣ប្រកួតកន្លងមក នៅលេខ៣ និង Inter Milan វិញនៅលេខ៤បាតតារាង៕