Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Vardy ​បាន​កាត​លឿង ​ក្រោយ​អបអរ​ទៅ​ទាត់​បំបាក់​បង្គោល​បាល់​ជ្រុង​

  • បោះពុម្ព

ខ្សែប្រយុទ្ធ Vardy ទទួលបានកាតលឿង បន្ទាប់ពីរូបគេអបអរគ្រាប់បាល់ ដោយលោតទៅទាត់បង្គោលបាល់ជ្រុងបាក់ខ្ទេចក្នុងការប្រកួតនៅយប់មិញនេះ។

ក្រុម Leicester City បានយកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផល ២-១ នៅយប់មិញនេះ ដែលគ្រាប់បាល់ជ័យជម្នះធ្វើបានដោយ Vardy នៅនាទី៩០។ មួយគ្រាប់ជួយក្រុមបាន៣ពិន្ទុនេះ ពិតជាធ្វើឱ្យកីឡាករអង់គ្លេសរូបនេះសប្បាយចិត្តយ៉ាងខ្លាំង ដោយបានរត់ទៅអបអរទាត់បង្គោលបាល់ជ្រុងបាក់ខ្ទេចតែម្ដង។

ទង្វើនេះ លោកអាជ្ញាកណ្ដាលក៏សម្រេចផ្ដល់កាតលឿងឱ្យរូបគេមួយផងដែរ។ ក្រុម Leicester City នាពេលបច្ចុប្បន្ននេះឈរនៅចំណាត់ថ្នាក់លេខ៤ក្នុងតារាង Premier League ក្រោយឆ្លងកាត់១១ប្រកួត មាន២១ពិន្ទុ។ នារដូវកាលនេះ ក្រុមច្រើនមែនទែនមានការប្រកួតប្រជែងគ្នាខ្ពស់ ដោយក្រុមលេខ១ Spurs មានពិន្ទុត្រឹមតែ២៤ពិន្ទុប៉ុណ្ណោះ៕