Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ច្បាស់ការ​! Floyd នឹង​ត្រូវ​ជួប Logan Paul ដែល​ជា​តារា Youtube នៅ​ដើម​ឆ្នាំ​ក្រោយ

  • បោះពុម្ព

Floyd Mayweather នឹងត្រូវជួបតទល់ជាមួយតារា Youtube លោក Logan Paul ក្នុងការប្រកួតបែបមិត្តភាពនៅខែ កុម្ភៈ ឆ្នាំ ២០២១ខាងមុខ។

វីរបុរសប្រដាល់របស់អាមេរិក Floyd ដែលមានកំណត់ត្រាឈ្នះ ៥០-០ ខកខានឡើងសង្វៀនប្រមាណជាជិត២ឆ្នាំ ចាប់តាំងពីប្រកួតមិត្តភាពយកឈ្នះកីឡាករជប៉ុន Tenshin Nasukawa កាលពីឆ្នាំ២០១៨។

ហើយប្រកួតលក្ខណៈអាជីពចុងក្រោយរបស់គេបានផ្តួល Conor McGregor ក្នុងឆ្នាំ២០១៧។ តាមគម្រោងនៃការរៀបចំ ការប្រកួតវាង Floyd និង Logan Paul ត្រូវវាយនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១។

តារា Youtube របស់អាមេរិក Logan Paul ធ្លាប់ប្រកួតបែបអាជីពតែម្ដងគត់។ កាលនោះវាយជាមួយតារា Youtube ដូចគ្នាឈ្មោះថា KSI តែលទ្ធផលបានត្រឹមចាញ់ប៉ុណ្ណោះ។ ការពិភាក្សារៀបចំការប្រកួតរវាង Mayweather និង Paul ត្រូវបាននិយាយគ្នាច្រើនខែដែរហើយ ប៉ុន្តែការប្រកាសផ្លូវការទើបតែចេញកាលពីយប់ថ្ងៃអាទិត្យ៕