Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សេរីវណ្ណថង៖​ កូវីដ​ បែប​នេះ​អាណិត​កីឡាករ​ដែល​ត្រូវ​ចំណាយ​ច្រើន​លើ​គ្រួសារ​

  • បោះពុម្ព

កីឡាករវ័យក្មេង ឈិត សេរីវណ្ណថង ថាឆាប់ចប់ជំងឺកូវីដទៅ ព្រោះអាណិតរៀមច្បងមួយចំនួនដែលត្រូវការចំណាយប្រាក់ច្រើនលើគ្រួសារខណៈឥលូវបិទសង្វៀនស្មើអត់ចំណូល។

ឈិត សេរីវណ្ណថង បានឲ្យដឹងថា អំឡុងកូវីដ នេះសម្រាប់ខ្លួនក៏បាត់ចំណូលមួយភាគធំដែរ ប៉ុន្តែមិនសូវប៉ះពាល់ដល់ជីវភាពប៉ុន្មានទេ ព្រោះរស់នៅជាមួយឪពុកម្ដាយមិនចំណាយអ្វីច្រើននោះឡើយ។ មួយវិញទៀតមានប្រាក់ខែសម្រាប់ទប់ខ្លះៗផងដែរ។

អ្នកលេងគុនខ្មែរមកពីបាត់ដំបងខាងលើបន្តលើកឡើងទៀតថា ពេលបិទសង្វៀនមួយរយៈបែបនេះគឺប្រហែលជាប៉ះពាល់ដល់ជីវភាពកីឡាករមួយចំនួនហើយ ព្រោះឡើងប្រកួតទើបបានថវិកា។

កីឡាករខ្លះត្រូវចំណាយច្រើនលើការផ្គត់ផ្គង់គ្រួសារ កូនចៅជាដើម ដល់បិទសង្វៀនជាចំណូលធំបែបនេះច្បាស់ណាស់ពួកគេនឹងពិបាក ដូច្នេះមានតែសូមឲ្យឆាប់បាត់ កូវីដ ទៅវិញប៉ុណ្ណោះ។

រំលឹកដែរថា សហព័ន្ធគុនខ្មែរ បានចេញសេចក្ដីប្រកាសបិទគ្រប់សង្វៀនប្រដាល់នៅកម្ពុជារយៈពេល២សប្ដាហ៍សិន បន្ទាប់ពីមានព្រឹត្តិការណ៍ ២៨ វិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះហើយក៏មិនទាន់បញ្ជាក់ថានឹងត្រូវដំណើរការប្រកួតវិញនៅពេលណាដែរ៕