Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ronaldo និយាយ​អ្វី​ខ្លះ​ពី Messi ក្រោយ​ខកខាន​ជួប​គ្នា​ជាង​២​ឆ្នាំ?

  • បោះពុម្ព

Cristiano Ronaldo បាននិយាយថា គេមិនដែលមើលឃើញ Lionel Messi ជាគូប្រជែងនោះទេ និងតែងតែមានទំនាក់ទំនងល្អនឹងគ្នា។

កីឡាករសញ្ជាតិព័រទុយហ្គាល់ទាត់ប៉េណាល់ទីចូលពីរគ្រាប់ក្នុងកីឡដ្ឋាន Camp Nou ជួយ Juventus យកឈ្នះ Barcelona ៣-០។ ក្នុងជំនួបនេះដែរ Ronaldo បានជួប Messi ជាលើកដំបូង ក្រោយខកខានលេងប៉ះគ្នាជាង២ឆ្នាំ។

“ខ្ញុំតែងតែមានទំនាក់ទំនងស្និទ្ធស្នាលជាមួយ Messi។ ខ្ញុំមិនបានមើលឃើញគេជាគូប្រជែងអ្វីផង។ ពួកយើងម្នាក់តែងតែស្វែងរកអ្វីដែលល្អបំផុតសម្រាប់ក្រុមរបស់ពួកគេ” ។" សម្ដីរបស់ Ronaldo។

Ronaldo វ័យ៣៥ឆ្នាំបញ្ជាក់ទៀតថា Juventus បើមានទម្រង់លេងបែបនេះ គឺគ្មានអ្វីត្រូវខ្លាចឡើយនៅរដូវកាលនេះ។ ជ័យជម្នះលើ Barcelona ធ្វើឲ្យមានរហស្សនាមសេះបង្កង់ឡើងឈរកំពូលតារាងពូល G៕