Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Klopp ថា បាល់​របស់ Son ទាត់​ចូល​គឺ Offside ទេ

  • បោះពុម្ព

អ្នកចាត់ការរបស់ Liverpool លោក Jurgen Kloop យល់ឃើញថា គ្រាប់បាល់របស់ Son Heung-min ទាត់ចូលតាមស្មើក្រុមរបស់លោកគឺជាបាល់ Offside។

ត្បិតតែ Spurs អាចរកគ្រាប់តាមស្មើ បន្ទាប់ពីគ្រាប់បាល់បើកឆាករបស់ Moham Salah ប៉ុន្តែហង្សក្រហមនៅតែអាចទទួលបាន៣ពិន្ទុពីជ័យជម្នះ ២-១ ដោយការទាត់ចូលចុងម៉ោងរបស់ Roberto Firmino។ ការឈ្នះនេះ Liverpool បានហក់ឡើងកំពូលតារាង Premier Leagueលើ Spurs វិញ។

សម្រាប់គ្រាប់បាល់របស់ Son ក៏មានការពិនិត្យ VAR ផងដែរ ខណៈអាជ្ញាកណ្ដាលសម្រេចឲ្យបាល់នេះចូល។ ត្បិតតែមានការសម្រេចពីអាជ្ញាកណ្ដាល ប៉ុន្តែលោក Klopp នៅតែគិតថាបាល់នោះ Offside។ “សម្រាប់ខ្ញុំ គ្រាប់បាល់នោះ Offside។ ពួកគេបានពិនិត្យវា២០ដង ប៉ុន្តែខ្ញុំបានឃើញ វាគឺ Offside។

គ្មាននរណាបន្ទោសទេ វិធីល្អបំផុតដើម្បីការ Spurs គឺត្រូវរក្សាបាល់ឲ្យបានច្រើនគ្រប់ពេល”។ សម្ដីរបស់ Klopp ក្រោយការប្រកួត។ រយៈពេល៩០នាទី Liverpool បានគ្របគ្រងបាល់៧៦% និងមានឱកាសទាត់ចំទី១៧ជើង៕