Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រឿង​សំខាន់​ៗ​ចំនួន៣​​​​​​ដែល​គួរ​ដឹង​ទាក់​ទង​លីគ​កំពូល​កម្ពុជា​រដូវ​​កាល​២០២១​​

  • បោះពុម្ព

ការប្រកួតលីគកំពូលកម្ពុជារដូវកាល២០២១ នឹងចាប់ផ្ដើមនាថ្ងៃទី៦ មីនា ដល់ ថ្ងៃទី១៧ តុលា ឆ្នាំ២០២១។

បច្ចុប្បន្ននៅតាមក្លឹបកំពុងពង្រឹងក្នុងការដោះដូរកីឡាករទាំងកីឡាករក្នុងស្រុក និងក្រៅស្រុក។ យ៉ាងមុនការប្រកួតនេះចាប់ផ្ដើម Sabay សូមបង្ហាញរឿង៣យ៉ាងដែលប្រិយមិត្តគួរតែដឹង។

១-កាលបរិច្ឆេទដោះដូរកីឡាករ៖ សម្រាប់ការដោះដូរកីឡាករបរទេស នឹងត្រូវបិទទ្វានាថ្ងៃទី២៨ ខែកុម្ភៈ ។ ចំណែកកីឡាករក្នុងស្រុកជាធម្មតា នឹងបិទការដោះដូរមុនការប្រកួតមួយសប្ដាហ៍ ដូច្នេះគឺដាច់ខែកុម្ភៈ ដូចគ្នា។

២-ចំនួនកីឡាករបរទេស៖ ឆ្នាំនេះក៏មិនខុសអីពីឆ្នាំមុនៗដែរ គឺអនុញ្ញាតឲ្យក្លឹបមានកីឡាករបរទេសចំនួន ៥ នាក់ ដោយប្រើរូបមន្ត ៤+១។

៣-ឆ្នាំ២០២១លីគមានការប្រកួតប្រជែងកាន់តែខ្លាំង៖ ឆ្នាំ២០២១ ជាឆ្នាំដែលលីគកាន់តែមានភាពប្រកួតប្រជែងខ្លាំង ដោយសារក្លឹបធំៗមួយចំនួនធំបានកំណត់គោលដៅច្បាស់ក្នុងការប្រកួតប្រជែង។

ពោលគឺចំណាយលុយនាំចូលកីឡាករល្អៗ និងរៀបចំយ៉ាងយកចិត្តទុកដាក់ ពិសេសភ្នំពេញក្រោន ពួកគេបានកំណត់គោលដៅយ៉ាងច្បាស់ថា ចង់បានលីគឆ្នាំ២០២១ឲ្យខាងតែបាន។ ស្របពេល អង្គរ Tiger ក៏បានកំណត់គោលដៅប្រជែងយក Top 4 ផងដែរ៕