បណ្តាញសង្គម

មក​ដឹង​មូលហេតុ​គ្រូ Southampton លត់​ជង្គង់​យំ​ហ៊ូ​ បន្ទាប់​ពី​ឈ្នះ Liverpool

 

អ្នកចាត់ការ Ralph Hasenhuttle បានសម្រក់ទឹកភ្នែក បន្ទាប់ពីលទ្ធផលចុងក្រោយ Southampton បានយកឈ្នះ Liverpiool ១-០ នៅពាន Premier League។

Southampton បានផ្ដល់ភាពបរាជ័យជាលើកទីពីរដល់ក្រុមលោក Jurgen Klopp ក្នុងលីគរដូវកាលនេះ។ មួយគ្រាប់របស់ Southampton ធ្វើបានដោយកីឡាករ Danny Ings នៅនាទីទី២។

បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតលោក Ralph Hasenhuttle បានលត់ជង្គង់លើស្មៅយំតែម្ដង សម្រាប់ជ័យជម្នះដ៏អស្ចារ្យលើក្រុមកំពូលតារាង Liverpool។ ជ័យជម្នះនេះបានជួយឲ្យ Southampton ឡើងមកកាន់លេខ៦ក្នុងតារាងពិន្ទុ គម្លាតតែ៤ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង។

និយាយប្រាប់ Sky sport លោក Hasenhuttle បញ្ជាក់ហេតុផលថា លោកមិនដែលយកបានពិន្ទុពេលលេងប៉ះលោក Klopp ឡើយ។ ប៉ុន្តែនៅតែជឿជាក់ ហើយជាក់ស្ដែងពិតជាអាចធ្វើបានមែន។ ក្រុមថ្ងៃនេះធ្វើបានល្អ ជាពិសេសការការពារប្រកួតនេះពិតជាអស្ចារ្យមែនទែន៕