បណ្តាញសង្គម

​​ដឹង​ពេល​វេលា​ក្រុម ស៊ួន ចាន់ណារ៉ូ ចេញលេង​វិញ ​

ក្រុមរបស់ សួន ចាន់ណារ៉ូ នឹងចេញលេងវិញ ប្រសិនបើត្រូវគូ ប៉ុន្តែត្រូវរង់ចាំការប្រកួតមិត្តភាព ៥ ក្រុមបញ្ចប់សិន ដែលការប្រកួតមិត្តភាពផ្លូវការនេះ នឹងចាប់ផ្ដើមថ្ងៃទី២០ ដល់ ២៤ ខែមករា ឆ្នាំ២០២១ខាងមុខនេះនៅតារាងបាល់ទះរបស់វិសាខា នៅហ្គ្រេនភ្នំពេញ ។

ក្រុមរបស់ សួន ចាន់ណារ៉ូ ដែលមាន គួន ម៉ុម វឿន វានសា និង ផល រតនៈ ចេញលេង បីប្រកួតឈ្នះទាំង ៣ ស្របពេលដែលមានស្មាត់ធំៗ ជាច្រើនកំពុងរង់ចាំជួប សម្រាប់ប្រកួតបន្ទាប់ៗ។ យ៉ាងណាក្រុម ណារ៉ូ កំពុងប្រឹងប្រែងហ្វឹកហាត់សិន ដើម្បីប្រកួតមិត្តភាព ៥ ក្រុមខាងមុខនេះដែលមានក្រុមចូលរួម ក្រសួងមហាផ្ទៃ វិសាខា ស្នងការរាជធានីភ្នំពេញ បញ្ជាការដ្ឋានអង្គរក្ស កងពលធំអន្តរាគមន៍លេខ ៣ ៕