Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pogba ​ថា​ត្រៀម​រួច​ហើយ ដើម្បី​ឱ្យ Liverpool ​ចុកចាប់​នៅ Anfield ​

  • បោះពុម្ព

ខ្សែបម្រើ Pogba ជាអ្នកស៊ុតចូល១គ្រាប់ជួយក្រុម Manchester United យកឈ្នះលើក្រុម Burnley ក្នុងលទ្ធផល ១-០ ឡើងទៅឈរនៅកំពូលតារាង Premier League ។

នេះជាឱកាសឈរនៅលេខ១លើកដំបូងហើយសម្រាប់ក្រុមបិសាចក្រហម ចាប់តាំងពីរជ្ជកាលរបស់លោក Sir Alex Fugerson បានបញ្ចប់ទៅ។ យ៉ាងណាមិញ ពួកគេនឹងអាចបាត់តំណែងនេះទៀតនៅចុងសប្ដាហ៍នេះ ប្រសិនបើចាញ់ក្រុមលេខ២ Liverpool នៅទឹកដី Anfield ។

សម្រាប់ការប្រកួតសំខាន់នេះដែរ Pogba បានអះអាងថាខ្លួនត្រៀមជាស្រេចហើយសម្រាប់ការប្រជែងកម្រិតខ្ពស់ខាងលើ។ ប៉ះ Liverpool គឺជាប្រកួតដែលគ្រប់គ្នាចង់ឃើញ ហើយកីឡាករផ្ទាល់ក៏ទន្ទឹងរង់ចាំការប្រកួតមួយនេះដែរ។

សមាជិកក្រុម Man Utd បានដឹងថាត្រូវធ្វើយ៉ាងណាហើយសម្រាប់ការរក្សាខ្លួននៅកំពូលតារាងនេះ។ រំលឹកថាក្រុមបិសាចក្រហម លេងក្រៅដីបានល្អមែនទែននា១ឆ្នាំមកនេះ ពោលគឺ១៥ប្រកួត ឈ្នះបាន១២ប្រកួត និងស្មើ៣ប្រកួត។ ប្រកួតចុងក្រោយក្រៅដីរបស់ពួកគេ គឺចាញ់នៅ Anfield នេះឯងកាលពី១ឆ្នាំមុន៕