បណ្តាញសង្គម

​ក្រោយ​ត​កុង​ត្រា​៣​ឆ្នាំ​​នៅ​ ណាហ្គា, យ៉ាទី ​ចង់​បញ្ចប់​អាជីព​​នៅ​ទីនោះ​ ?

អ្នកចាំទីបទពិសោធចាស់ទុំមួយរូបរបស់កម្ពុជា ស៊ូ យ៉ាទី ទើបតែបានប្រកាសពីការតកុងត្រាថ្មីចំនួន ៣ ឆ្នាំជាមួយ ណាហ្គាវើល ។

ក្រោយតកុងត្រានេះ អ្នកគាំទ្រជាច្រើនគិតថា រូបគេនឹងអាចបញ្ចប់អាជីពនៅក្លឹបជាមួយក្លឹបនេះ។ ទាក់ទងអនាគត យ៉ាទី មិនទាន់ចង់បញ្ចប់អាជីពត្រឹមននេះឡើយ បើទោះបានតកុងត្រាបីឆ្នាំទៀតក្ដី ដោយសារអតីតអ្នកចាំទីរបស់ បឹងកេត រូបនេះគិតថា ខ្លួននៅក្មេងដែរ។

ណាមួយរូបគេគិតថា ខ្លួននៅមានសមត្ថភាពអាចលេងបាន រឿងដែលសំខាន់សម្រាប់គេនៅពេលនេះគឺគិតផ្ដោតតែប្រឹងហាត់ ហើយនៅពេលណាក្លឹបផ្សេងៗលេងត្រូវការ ឬពេលលេងលែងកើតគេ នឹងគិតរឿងបញ្ចប់អាជីពនេះ។

ស៊ូ យ៉ាទី បច្ចុប្បន្នមានវ័យ ២៩ ឆ្នាំធ្លាប់ជួយក្រុមឲ្យឈ្នះពានលីគចំនួន ៤ ដងគិតចាប់ពីឆ្នាំ ២០០៦ ដែលគេបានចាប់អាជីពជាអ្នកចាំទី។ ស៊ូ យ៉ាទី ធ្លាប់ជួយឲ្យក្លឹបភ្នំពេញក្រោនឈ្នះជើងឯកលីគកំពូលកម្ពុជា១ដងគឺរដូវកាល២០១៤ និងជួយឲ្យបឹងកេតឈ្នះជើងឯកលីគកម្ពុជាបាន២ដងគឺ២០១៦ និង២០១៧ ព្រមទាំងជួយឲ្យណាហ្គាវើលឈ្នះជើងឯកលីគ២០១៨ ៕