Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់​បាន​ហើយ​ខ្មាន់កាំភ្លើង និង​បក្ខពួក​៣​នាក់ ដែល​បាញ់ប្រហារ​ជនជាតិ​ចិន

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ ខ្មាន់កាំភ្លើង និងបក្ខពួកជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្រហារជនជាតិចិន ទាំងព្រឹកព្រលឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់ សរុបចំនួន៣នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ខ្មាន់កាំភ្លើង និងបក្ខពួកដែលបាញ់ប្រហារជនជាតិចិននេះ ត្រូវបានចាប់ខ្លួនក្រោយកើតហេតុ ប្រមាណ១០ម៉ោង ពោលនៅថ្ងៃទី២១ ខែមករា ប៉ុន្ដែសមត្ថកិច្ចមិនទាន់បញ្ចេញព័ត៌មានជាសាធារណៈនោះទេ ព្រោះត្រូវស្រាវជ្រាវបន្ដរកអ្នកពាក់ព័ន្ធ។

បើតាមលោកឧត្តមសេនីយ៍ ទោ ជួន ណារិន្ឋ ស្នងការ នគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ក្រោយពីខ្មាន់កាំភ្លើង និងបក្ខពួកសរុប៣នាក់នេះ គឺនៅមានបក្ខពួកក្រុមជនដៃដល់ផ្សេងទៀត ដែលកម្លាំងជំនាញកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់បន្ដទៀតផងដែរ។ យ៉ាងណាមិញ មនុស្សទាំង៣នាក់ ដែលត្រូវចាប់ខ្លួនបាននេះ បានបញ្ជូនទៅសាលាដំបូងខេត្ត ហើយក៏ត្រូវចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចរាល់ហើយដែរ។

គួរបញ្ជាក់ផងដែរថា កក្រើកក្រុងព្រះសីហនុ ខ្មាន់កាំភ្លើងតាមបាញ់ជនរងគ្រោះ ដូចរឿងភាគ ស្លាប់ម្នាក់ពេលបញ្ជូនមកកាន់មន្ទីពេទ្យខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធពីជនសង្ស័យជាជនជាតិចិន បានធ្វើសកម្មភាពបាញ់ប្រហារបុរសជនជាតិចិនដូចគ្នា បណ្ដាលឲ្យម្នាក់ស្លាប់ វេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ នៅព្រៃស្វា ក្បែរឆ្នេរឯករាជ្យជិតកាស៊ីណូ ជីយវនីសិន ស្ថិតក្នុងក្រុម១៩ ភូមិ១សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជុំវិញហេតុការណ៍ផ្ទុះអាវុធនេះផងដែរតាមប្រភព ពីសន្តិសុខកាស៊ីណូជីយវនីសិន បានឲ្យដឹងថា នៅមុនកើតហេតុខណៈពេលរូបគាត់កំពុងយាមនៅមុខកាស៊ីណូ បានឬសំឡេងផ្ទុះអាវុធ ចំនួន ៣-៤គ្រាប់ នៅចម្ងាយពី២០០-៣០០ពីកាស៊ីណូ ហើយក៏បានឃើញរថយន្តម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AL-9459 បើកចូលមកកាស៊ីណូ ក្នុងបំណងរត់គេចពីការបាញ់ប្រហារ ភ្លាមនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-1413 បើកមកឈប់ពីមុខកាស៊ីណូ ហើយបានបាញ់មួយគ្រាប់ទៀតមកលើរថយន្តជនរងគ្រោះ រួចក៏បើកចេញបាត់ទៅភ្លាមនោះតៃកុងរថយន្តជាជនជាតិខ្មែរ ក៏បានគ្រាជនរងគ្រោះពីរថយន្តដាក់ក្បែររថយន្ត រួចក៏ដឹកបន្តមកកាន់មន្ទីពេទ្យ។

តាមរបាយការណ៍បឋមបញ្ជាក់ថា ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AL-9459។ បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា ជនសង្សយ័ដែលធ្វើសកម្មភាពបាញ់ប្រហារនេះ ជិះរថយន្ដមួយគ្រឿងដែលក្រោយមក យករថយន្តនោះទៅទុកផ្លុងចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួន ក្នុងនោះខ្មាន់កាំភ្លើងជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI-1413។

ដកស្រង់ពី៖កោះសន្តិភាព