Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Cassano ថា Ronaldo ជា​មនុស្ស​អាត្មានិយម រស់​នៅ​ដើម្បី​រក​តែ​គ្រាប់​បាល់​ម្នាក់​ឯង

  • បោះពុម្ព

អតីតជម្រើសជាតិអ៊ីតាលី Antonio Cassano បាននិយាយថា Cristiano Ronald ជាមនុស្សអាត្មានិយម ហើយកំពុងតស៊ូសម្របខ្លួនទៅនឹងស្ទីលរបស់ Andrea Pirlo។

Ronaldo នៅតែបង្ហាញទម្រង់លេងល្អនៅរដូវកាលនេះ រកបាន២៣គ្រាប់ក្នុងការបង្ហាញខ្លួន២៧ប្រកួត។ ប៉ុន្តែកីឡាករវ័យ៣៦ឆ្នាំហាក់ស្ងាត់ឈ្មោះនៅពាក់កណ្ដាលសប្ដាហ៍នេះ បន្ទាប់ពី Juventus លេងចាញ់ Porto ២-១ ជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ Champions League។

យ៉ាងណាមិញ អតីតកីឡាកររបស់ Real Madrid លោក Cassano បានលើកឡើងថា Ronaldo ជាមនុស្សកំណាញ់គ្រាប់បាល់។ "ខ្ញុំតែងតែនិយាយថា ទោះបី Ronaldo រកបានពាន់លានគ្រាប់ ប៉ុន្តែក្នុងគំនិតបាល់ទាត់របស់ Pirlo គេអាចនឹងទៅរកការលំបាក"។

សម្ដី Cassano។ Cassano បានបន្ថែមថា៖ “គេរកបានមួយប្រកួតមួយគ្រាប់ វាគឺជាការពិត ប៉ុន្តែគេត្រូវតស៊ូជាមួយគំនិតរបស់ Pirlo។ គេតែងតែអាត្មានិយមបន្តិច គេមិនដែលខ្វល់អំពីនរណារកគ្រាប់បាល់ឡើយ។

គេគឺជាប្រភេទកីឡាករដែលរស់នៅដើម្បីរកតែគ្រាប់បាល់ មិនមែនដើម្បីការប្រកួត និងការប្រកួតដែលអស្ចារ្យទេ។ លេងរកតែគ្រាប់បែបនេះ នៅស្ថានភាពពេលបច្ចុប្បន្នគឺមិនត្រឹមត្រូវទេ”៕