បណ្តាញសង្គម

Real Madrid ​នៅ​សល់​តែ​១​ក្បាច់​នេះ​ទេ ​អាច​អន្ទង់​ចិត្ត Mbappe ​មក​បាន​

Kylian Mbappe ត្រូវបានក្រុម PSG ដាក់តម្លៃខ្លួនលក់ចេញហើយ ២០០លានអឺរ៉ូ ប្រសិនបើមានក្លឹបចង់បានអាចទាក់ទងទិញយកទៅ។

តម្លៃរហូតដល់ទៅ២០០លានអឺរ៉ូនេះ បានធ្វើឱ្យក្រុមជាច្រើនដែលចង់បានដូចជា Real Madrid និង Liverpool ជាដើមនោះដកមួយជំហានចេញហើយ ព្រោះមិនអាចចំណាយប្រាក់ច្រើនដល់ថ្នាក់នេះឡើយ។

ក្នុងវិបត្តិកូវីដ១៩ កុំថាឡើយដល់២០០លានអឺរ៉ូ ត្រឹមតែ១០០លានអឺរ៉ូ ក្លឹបទាំងអស់ពិបាកក្នុងការចាយវាយផង ព្រោះចំណូលបាត់បង់ច្រើនមែនទែន។ តែទោះជាយ៉ាងនេះក្ដី ក្រុម Real Madrid ក៏នៅសល់ក្បាច់ចុងក្រោយមួយទៀតដែរគឺអាវលេខ៧របស់ Cristiano Ronaldo តែម្ដង។

Mbappe ជាអ្នកគាំទ្ររបស់ Ronaldo និងចង់ដើរតាមគន្លងរបស់វីរបុរសបាល់ទាត់ព័រទុយហ្គាល់រូបនេះ។ ដូច្នេះប្រសិនបើរូបគេមក Real នោះក្លឹបនេះនឹងទុកអាវលេខ៧របស់ Ronaldo ធ្លាប់ពាក់កន្លងទៅឱ្យរូបគេមិនខាន និងមើលថែមិនឱ្យខុសពី Ronaldo ឡើយ។

រំលឹកថាកុងត្រារបស់ខ្សែប្រយុទ្ធបារាំងខាងលើអស់ត្រឹមឆ្នាំ២០២២ខាងមុខនេះហើយ។ ពោលគឺនៅសល់តែ១រដូវកាលទៀតទេ Mbappe អាចដើរចេញពី PSG ដោយគ្មានតម្លៃខ្លួនតែម្ដង ព្រោះកុងត្រាថ្មីមិនទាន់មាននៅឡើយទេ៕