Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ៗ City ដាក់​សំណើ​ថ្មី​​៤៣០​លាន​ផោន ដើម្បី​អន្ទង​ចិត្ត​ Messi ឲ្យ​មក​កាន់​អង់គ្លេស

  • បោះពុម្ព

Manchester City បានធ្វើការដាក់សំណើថ្មីទៅកាន់ Lionel Messi ដើម្បីនាំគេមកកាន់កីឡដ្ឋាន Etihad នៅរដូវកាលក្រោយ។

ខ្សែប្រយុទ្ធរបស់ Barcelona រូបនេះស្ទើរតែចូលរួមជាមួយអតីតគ្រូបង្វឹកចាស់លោក Pep Guardiola ទៅហើយ កាលពីខែសីហាកន្លងទៅ មុនពេលសម្រេចបន្តនៅ NouCam។ ប៉ុន្តែពេលចប់រដូវកាលនេះគេអាចនឹងចាកចេញរកក្លឹបថ្មី។

យោងតាមសារព័ត៌មានរបស់អង់គ្លេស City បានដាក់សំណើទៅកីឡាករវ័យ៣៣ឆ្នាំនូវកុងត្រារយៈពេល៥ឆ្នាំ ជាមួយថ្លៃពលកម្ម៦០០លានផោនកាលពីរដូវក្ដៅមុន ប៉ុន្តែពេលនេះពួកគេហ៊ានឲ្យតែ៤៣០លានផោនប៉ុណ្ណោះ។

សម្រាប់ទំហំទឹកប្រាក់នេះគឺខុសគ្នា១៧០លានផោន មូលហេតុដោយសារតែបរិយាកាសនៃហិរញ្ញវត្ថុ ស្របពេលដែល Messi ក៏នឹងអស់កុងត្រាជាមួយក្លឹបចាស់។ កុងត្រារបស់កីឡាករសញ្ជាតិអាហ្សង់ទីននឹងអស់ពេលដែលបញ្ចប់រដូវកាល២០២០-២១ មានន័យថា City អាចនាំយក Messi ដោយគ្មានតម្លៃខ្លួន។

ប្រសិនបើ City អាចយកបាន Messi ក្នុងកុងត្រារយៈពេល៥ឆ្នាំមែន ពួកគេចង់ឲ្យលេងនៅអង់គ្លេស៣ឆ្នាំ និងបន្តលេងនៅ New York City ដែលជាក្លឹបសម្ព័ន្ធនឹងគ្នារយៈពេល២ឆ្នាំបន្ថែម៕