Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​​យុវជន​ ហ៊ត ឈិន​​ជិន បាន​បង្ហាញ​ខ្លួន​លីគ​លើក​ទី​១​ទាំង​រីករាយ​ក្រោយ​ប្រឹងប្រែង​៧​ឆ្នាំ​

  • បោះពុម្ព

យុវជន ហ៊ត ឈិនជិន បានរៀបរាប់ពីអារម្មណ៍របស់ខ្លួន ភ័យផងអរផងក្រោយបានឱកាសបង្ហាញខ្លួនលើកដំបូងក្នុងលីគកំពូលឲ្យក្រុមគីរីវង់សុខសែនជ័យ ក្រោយចាប់អាជីពនេះអស់៧ឆ្នាំ គិតចាប់ពីចូលលេងបាល់ទាត់ដំបូងនៅឆ្នាំ២០១៤។

អតីតយុវជនរបស់ខេត្តប៉ៃលិនរូបនេះបានបង្កើតឱកាសទទួលបានបាល់ពិន័យ១១ម៉ែត្រមួយគ្រាប់ ដើម្បីជួយក្រុមឲ្យឈ្នះអាស៊ីអឺរ៉ុប ៤-២ ក្នុងការប្រកួតលីគសប្ដាហ៍ទី១ ដោយប្ដូរចូលនៅនាទី៥៣នៃវគ្គទី២ ។

ទាក់ទងការចូលលេងនេះគេបានឲ្យដឹងថា ការបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការ ឬលីគកំពូលកម្ពុជាជាក្ដីស្រមៃមួយ និងជាការបោះជំហានបានមួយផ្នែកផងដែរ។ បន្ថែមលើសពីនេះគេកំពុងព្យាយាមគ្រប់ការហ្វឹកហាត់ ដើម្បីឲ្យឈានទៅកាន់ការសម្រេចក្ដីស្រមៃបន្ទាប់ក្នុងការជាប់ជម្រើសជាតិឈុតធំ។

យុវជនកើតថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០១ រូបនេះបានចូលលេងបាល់ទាត់ដំបូងជាមួយយុវជនក្រោមអាយុ ១៣ ឆ្នាំរបស់ខេត្តប៉ៃលិន កាលឆ្នាំ២០១៤ ក្រោយមកក៏ទទួលបានឱកាសចូលហាត់បាល់ទាត់នៅបាទីនៅឆ្នាំ២០១៦។

បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនៅសាលាបាល់ទាត់ជាតិបាទីចំនួន២ឆ្នាំ ពោលគឺចុងឆ្នាំ២០១៨គេក៏ត្រូវបានក្លឹបអាជីពបឹងកេតកោះហៅឲ្យចូលលេងនៅឈុតយុវជនក្រោមអាយុ១៨ឆ្នាំ។ បង្ហាញខ្លួនជាមួយយុវជនបឹងកេតបានតែមួយឆ្នាំកូនពៅក្នុងគ្រួសាររូបនេះក៏បានឡើងមកលេងឈុតធំតែម្ដង។

ក្រៅពីបានចូលលេងនៅឈុតធំរបស់បឹងកេត ក៏បានជាប់ជម្រើសជាតិក្រោមអាយុ១៧ឆ្នាំបានម្ដង ដោយពេលនោះទៅលេងនៅជប៉ុនផងដែរ។ យុវជន២០ឆ្នាំរូបនេះកើតនៅភូមិអូតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

គេមានបង្អូន៤នាក់ប្រុសទាំង៤ហើយក៏ជាកូនពៅក្នុងគ្រួសារ។ ឈិនជិន មានឪពុកឈ្មោះ ហ៊ន ណារិទ្ធ មុខរបរលក់បាយ និងម្ដាយឈ្មោះ ហ៊ាន លីស៊ាន (ស្លាប់) ។ ក្រៅពីជាកីឡាកររបស់គីរីវង់បច្ចុប្បន្នគេក៏កំពុងសិក្សាឆ្នាំទី២ផ្នែកច្បាប់នៅសាលាជាតិគ្រប់គ្រងផងដែរ៕