Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mourinho ស្ដី​ឲ្យ​កូន​ក្រុម​ខ្លួន​ឯង​ខ្លាំង​ថា លេង​លាក់​សមត្ថភាព​ពេល​ប៉ះ​ Arsenal

  • បោះពុម្ព

លោក Jose Mourinho អ្នកចាត់ការក្លឹប Tottenham Hotspur បាននិយាយក្រោយប្រកួតចាញ់នឹងក្លឹប Arsenal ក្របខ័ណ្ឌ Premier League ក្នុងលទ្ធផល ២-១ម្សិលមិញថា កីឡាករខ្លាំងៗរបស់លោក លេងដូចលាក់សមត្ថភាពម៉េចទេក្នុងការប្រកួតមួយហ្នឹង។

លោក Mourinho បាននិយាយថា៖" នៅតង់ទី១ហ្នឹង យើងធ្វើបានល្អតែពីររឿងគត់ គឺទី១យើងអាចរកគ្រាប់បាល់១គ្រាប់បាន និងទី២ យើងអាចទប់ខាងគេបានដោយលទ្ធផលចុងក្រោយគឺត្រឹម ១-១ អញ្ចឹងគ្រាន់បើដែរ។ តែផុតពីហ្នឹង យើងលេងអន់ណាស់ "។

លោកបានបន្តថា៖" កីឡាករខ្លាំងៗ សំខាន់របស់ខ្ញុំដូចលេងលាក់ៗសមត្ថភាពម៉េចមិនដឹងទេ។ ខ្ញុំមិនចង់និយាយឲ្យចំៗឈ្មោះទេ តែខ្ញុំអាម៉ាស់មែនទែន ដែលពាក់កណ្ដាលនៃពួកគេហ្នឹងលេងអត់កើត។ ពួកគេលេងដូចបិទពួនម៉េចទេ អត់មានប៉ះឲ្យគ្នា អត់សូវស៊ុតអីសោះ "។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ Spurs កំពុងឈរនៅលេង៧ នៅក្នុងការប្រកួតពាន PL ខាងលើដោយមាន ៤៥ពិន្ទុ៕