Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pogba, Van de Beek និង De Gea អាច​បង្ហាញ​ខ្លួន​យប់​នេះ​ទល់​នឹង AC Milan

  • បោះពុម្ព

Paul Pogba, Donny van de Beek និង David de Gea អាចនឹងបង្ហាញវត្តមានសម្រាប់ជើងទីពីរនៃការប្រកួតរបស់ Manchester United ពាន Europa League វគ្គ១៦ក្រុមចុងក្រោយទល់ AC Milan យប់នេះ។

យ៉ាងណាក្ដី ខ្សែប្រយុទ្ធ Edinson Cavani, Anthony Martial និងខ្សែការពារ Eric Bailly មិនអាចមកជួយក្រុមបានទេ ដោយសាររបួស។ Cavani ដំបូងត្រូវបានលោក Ole Gunnar Solskjaer ដាក់ក្នុងបញ្ជីឈ្មោះកីឡាករ២១ ធ្វើដំណើរទៅកាន់ San Siro។ ប៉ុន្តែត្រូវបានដកឈ្មោះវិញ បន្ទាប់ពីបញ្ហារបួសមិនទាន់ប្រសើរ។

តែក៏មានដំណឹងល្អមកវិញដែរ Pogba អាចនឹងបង្ហាញខ្លួនប្រកួតជាលើកដំបូង ចាប់តាំងពីរបួសភ្លៅ កាលលេងជាមួយ Everton ថ្ងៃទី ៦ ខែ កុម្ភៈ។ ជាមួយគ្នានេះដែរ De Gea ក៏អាចត្រឡប់មកជួយក្រុមដូចគ្នា។

សម្រាប់ AC Milan ក៏មានដំណឹងល្អដូចគ្នា ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានជាពីរបួសទាន់ពេលល្មមដើម្បីជួយក្រុម។ កាលពីជើងទីមួយលទ្ធផល ១-១ នោះកីឡាករសញ្ជាតិស៊ុយអែតមិនបានបង្ហាញវត្តមានឡើយ៕