Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនថាប្រកួតផ្លូវការឬហ្វឹកហាត់ ភុំ ចាន់តុលា ថាសប្បាយចិត្តឱ្យតែបានចូលលេង

  • បោះពុម្ព

ហេតុតែស្រលាញ់វិស័យបាល់ទះ ភុំ ចាន់តុលា បានបង្ហាញអារម្មណ៍សប្បាយចិត្តជាពន់ពេក ឱ្យតែគេបានចូលលេងមិនប្រកាន់ឡើយ ទោះការប្រកួតនោះផ្លូវការឬហ្វឹកហាត់ក្នុងក្រុមក្ដី។

អ្នកប៉ះសេមកពីខេត្តព្រៃវែង បានបង្ហើបថា ៖«បើនិយាយពីអារម្មណ៍ មិនថាពេលប្រកួតផ្លូវការ ឬហ្វឹកហាត់ក្នុងក្រុមទេ និយាយទៅចិត្តចង់តែចូលលេង ឱ្យតែគ្រូដាក់ឱ្យលេងហ្នឹង គឺសប្បាយចិត្តណាស់ យើងតាំងចិត្តលេងឱ្យល្អ»។

អ្វិដែលយុវជនវ័យ២២ឆ្នាំសប្បាយចិត្តបន្ទាប់ទៀត ក្រោយបានលេងនោះគឺក្នុងនាមជាអ្នកប៉ះសេ គេត្រូវលើកបាល់ឡើងស្អាតឱ្យស្មាត់វ៉ៃផ្ដាច់យកពិន្ទុជូនក្រុម។

អតីតសិស្សបញ្ចប់ថ្នាក់ទី១២ នៃវិទ្យាល័យឥន្ទ្រៈទេវី បានពន្យល់ទៀតថា ៖«និយាយទៅសប្បាយចិត្តនៅពេលយើង ប៉ះសេទៅស្អាតស្មាត់វ៉ៃទៅស៊ី អាហ្នឹងយើងអ្នកប៉ះសេ ធ្វើម៉េចយើងលើកឱ្យគេស្អាត តាំងចិត្តថាយើងប៉ះសេចេញទៅ គេវ៉ៃកើតគេវ៉ៃស៊ី មិនថាពេលហាត់ឬប្រកួតទេ»។