Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៨​ក្រុម​ចុង​ក្រោយ UCL ​តើ​ក្រុម​ណា​គេ​ចង់​ជួប ​និង​ក្រុម​ណា​គេ​មិន​ចង់​ជួប?

  • បោះពុម្ព

ការប្រកួតពានរង្វាន់ UEFA Champions League បានរកឃើញ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីធ្វើការប្រកួតជម្រុះចប់សព្វគ្រប់មក។

ដោយ៨ក្រុមនោះរួមមាន Man City, Bayern Munich , Real Madrid , PSG , Liverpool , Chelsea , Dortmund និង Porto ។ ៨ក្រុមនេះ គេបានបែងចែកកម្រិតនៃក្រុម ដោយមើលឃើញមានក្រុមគេមិនចង់ជួប ក្រុមល្មមឡើងជើង និងក្រុមហាក់ដូចជាទន់ជាងគេ។

ដោយក្រុមគេមិនចង់ជួបនោះមាន៤ក្រុមគឺ Man City , Bayern Munich , Real Madrid និង PSG ។ ពួកគេទាំង៤នេះ សុទ្ធតែក្រុមគីឡូធ្ងន់ជាងគេនៅវគ្គ៨ក្រុមចុងក្រោយនេះ។

ដោយឡែកសម្រាប់ក្រុមល្មមមិនខ្លាំងពេក មិនខ្សោយពេកវិញមាន២ក្រុមដែរ គឺ Liverpool និង Chelsea។ Liverpool ធ្លាក់ជើងនៅលីគ ប៉ុន្តែធ្វើបានល្អនៅ UCL ។ ស្របពេល Chelsea វិញ ក្រោមការដឹកនាំរបស់លោក Tuchel មិនទាន់ស្គាល់បរាជ័យនៅឡើយទេ។

ដោយឡែកក្រុមដែលគេចង់ជួបជាងគេនោះគឺ Porto និង Dortmund តែម្ដង។ Porto ត្បិតតែឡើងមកដោយទម្លាក់ Juventus មែន ប៉ុន្តែក្រុមនៅព័រទុយហ្គាល់មួយនេះ នៅតែជាក្រុមដែលគេចង់ប៉ះដដែលនៅវគ្គ៨ក្រុមនេះ។

Dortmund វិញ ជាក្រុមដែលរបូតគ្រាប់បាល់ និងធ្វើមិនបានល្អប៉ុន្មានទេនៅលីគ។ មានតែវត្តមាន Haaland មួយគត់ដែលសឹងរកគ្រាប់បាល់គ្រប់ប្រកួតឱ្យក្រុមមួយនេះ។ សូមបញ្ជាក់ថាការចាប់ឆ្នោតនឹងធ្វើឡើងនៅយប់ថ្ងៃសុក្រស្អែកនេះហើយសម្រាប់វគ្គ៨ក្រុមចុងក្រោយ៕