Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្វាយរៀង​លើក​ពាន​ដោយសារ​កីឡាករ ពុំមែន​ដោយសារ​អាជ្ញា​កណ្តាល​ទេ

  • បោះពុម្ព

លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមបាល់ទាត់ ខេត្តស្វាយរៀង បានអះអាងនៅ ថ្ងៃទី១៦ ខែកុម្ភៈនេះថា កាលដែលស្វាយរៀង លើកពានជើងឯកHun Sen Cup 2015 នេះ វាមិនមែនជាការ បានមកដោយសារ អាជ្ញាកណ្តាលនោះទេ គឺបានមកដោយសារ ការខិតខំប្រឹងលេង របស់កីឡាករ ទាំងអស់ ។

 

ការលើកឡើង របស់គ្រូបង្វឹក ក្លឹបបាល់ទាត់ ខេត្តស្វាយរៀងបែបនេះ ជាការឆ្លើយតបទៅនឹ ងពាក្យចចាមអារ៉ាម ថ្មីៗនេះ ដែលថាការទទួលបាន ជ័យជំនះនិងលើកពាន Hun Sen Cup 2015 នេះ គឺដោយសារតែ អាជ្ញាកណ្តាលបាន ជួយយឹតយោងក្រុមនេះ តែប៉ុណ្ណោះ។

លោក សំ វ៉ាន់ដេត បានបញ្ជាក់ប្រាប់ កម្ពុជាថ្មីថា ពាក្យមុសាទាំងនេះ គ្រាន់តែជាពាក្យច្រំដែលៗ ដែលធ្លាប់បានឮ ជារឿយៗនៅក្នុង ការប្រកួតបាល់ទាត់ ពិសេសក្នុងពេល ប្រកួតផ្តាច់ព្រ័ត្រនោះ។ លោកបានចាត់ទុក ពាក្យទាំងនេះថា ជាដង្កូវចេញពីសាច់ ដែលវាធ្លាប់មាន និងជាទម្លាប់នៅក្នុងបាល់ទាត់ កន្លងមក ដែលក្រុមចាញ់តែងតែ ពោលពាក្យថា ចាញ់មកពីអាជ្ញាកណ្តាល ចាញ់ដោយសារ អាជ្ញាកណ្តាលកាន់ជើង....។ល។និង។ល។ ប៉ុន្តែធាតុពិត វាផ្តើមចេញពីពុតត្បុត របស់កីឡាករ តែប៉ុណ្ណោះ។

គ្រូបង្វឹកក្រុមស្វាយរៀង បានអះអាងតាមអ្វី លោកមើលឃើញនោះថា ការសម្រេចចិត្តរបស់ អាជ្ញាកណ្តាលនាពេលនោះ វាជាការត្រឹមត្រូវ ហើយក៏ ស្តែងឲ្យឃើញ ពីពុតត្បុត របស់កីឡាករដែលធ្វើ ពុតចង់បានបាល់ ប៉េណាល់ទីនោះដែរ។ ភាពជោគជ័យរបស់ ក្រុមបាល់ទាត់ស្វាយរៀង ដែលបានឈ្នះ ពានរង្វាន់ Hun Sen Cup នេះ ក៏ត្រូវបានលោកសំ វ៉ាន់ដេត អះអាងដែរថា មានកត្តាជាច្រើនទៀត ដែលជំរុញឲ្យស្វាយរៀងទទួល បានពាននេះ ដែលសំខាន់បំផុតនោះ គឺការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្លិប ពីក្រុមអ្នកគាំទ្រ ពិសេសទស្សនិកជន ដែលមកទស្សនា លើកទឹកចិត្តមាន ប្រមាណ៦០% សុទ្ធតែអ្នកនៅក្នុង ខេត្តស្វាយរៀង ធ្វើឲ្យកីឡាករ មានកម្លាំងចិត្ត ក្នុងការលេង។

ជាមួយគ្នានេះដែរ ក៏អាស្រ័យដោយសារ យើងបានត្រៀមលក្ខណៈ បានល្អក្នុងការហ្វឹកហាត់ សម្រាប់ការប្រកួត ផ្តាច់ព្រ័ត្រនេះ។ បើតាមលោក អោក សំណាង អគ្គលេខាធិកា រក្លឹបបាល់ទាត់ខេត្តស្វាយរៀង បាននិយាយនៅក្រោយ បញ្ចប់ការប្រកួតនោះថា ភាពជោគជ័យនេះ បានកើតចេញពីការ ខិតខំប្រឹងរបស់ សមាជិកក្លិប ហើយសំខាន់បំផុតនោះ គឺយើងធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតជោគជ័យ ទាំងការឈ្នះបានពាន និងដំណើរការ នៃការប្រកួតប្រព្រឹត្តទៅដោយ រលូននិងជោគជ័យ។

លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមបាល់ទាត់ ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងទៀតថា បន្ទាប់ពីឈ្នះពានរង្វាន់ Hun Sen Cup នេះ លោកនឹងសម្លឹងមើលទៅរកការ ប្រកួ តLeague រដូវកាលថ្មីបន្តទៀត ដោយនៅក្រោយបុណ្យ ចូលឆ្នាំចិននេះហើយ លោកនឹងសុំទៅ អគ្គលេខាធិការក្លឹប ដើម្បីប្រមូលផ្តុំ កីឡាករហ្វឹកហាត់នៅ ទីលានកំពូល ឬនៅខេត្តស្វាយរៀងនេះ។ សម្រាប់ការប្រកួត League ឆ្នាំ២០១៥នេះ ក្រៅពីកីឡាករជា យុវជនកម្ពុជាដែលពុំមាន ការផ្លាស់ប្តូរនោះ ក្លិបនឹងបន្ថែម កីឡាករបរទេសចំនួន ៥រូបទៀត ក្នុងនោះ មានកីឡាករស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ា ៣រូប និង កីឡាករ ជប៉ុន២រូប៕

ដកស្រង់ពី៖ កម្ពុជាថ្មី