Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អេ អាំម៉ារីនភូថង​ អាច​វ៉ៃ​ឲ្យ​ សូត្រ វាសនា​ សន្លប់​ដូច​អ្នក​មុនៗ​ទេ​អាទិត្យ​នេះ​

  • បោះពុម្ព

កីឡាករល្អជង្គង់បោះ អេ អាំម៉ារីនភូថង អាចយកឈ្នះ ឬផ្ដួលដៃគូឲ្យសន្លប់ដូចការប្រកួតមុនៗរបស់ខ្លួនទេនាការប្រកួតសប្ដាហ៍នេះនៅ CNC ខណៈសមត្ថភាពកំពុងឡើងខ្លាំង។

ទម្ងន់ ៥៧គីឡូក្រាមឥលូវនេះ កូនប្រុសលោកអេ ភូថង ខាងលើឈ្នះច្រើនមកហើយដែរ ខណៈសមត្ថភាពប្រហែល វ៉ាន់ វឿន ទៅហើយនៅសន្លប់ក្រោមផ្លែជង្គង់របស់គេទៀតផង។

អេ អាំម៉ារីនភូថង ចាប់ផ្ដើមឡើងសាច់ ខណៈកម្ពស់ខ្ពស់មែនទែន នៅពេលនេះឡើងរហូតដល់ ១,៨០ ជាងទៅហើយ។ កាយសម្បទាអំណោយផងនេះ ធ្វើឲ្យអ្នកប្រដាល់វ័យក្មេងរូបនេះផ្ដួលដៃគូផុយៗ និងកំពុងធ្វើឲ្យកីឡាករទម្ងន់៥៧គីឡូក្រាមនេះពិបាកទប់ទល់តែម្ដង។

រំលឹកដែរថា អេ អាំម៉ារីនភូថង នឹងត្រូវប៉ះ សូត្រ វាសនា នៅអាទិត្យ ទី២៨ មីនា ២០២១ នេះលើសង្វៀន CNC។ ការប្រកួតរវាងអ្នកទាំងពីរនឹងចាប់ផ្ដើមពីម៉ោង១១ថ្ងៃត្រង់តទៅ៕