Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្សែការពារ​ Tiger ស្រាំង​ ទិត្យឈី យល់​ថា​ស្រុក​ខ្មែរ​បច្ចុប្បន្ន​ ម៉ាត់ ណូរុន ​ពិបាក​បិទ​ជាង​គេ​

  • បោះពុម្ព

ខ្សែការពារកណ្ដាលដ៏ល្អរបស់ Angkor Tiger ស្រាំង ទិត្យឈី យល់ថា ម៉ាត់ ណូរុន ជាកីឡាករល្អជាងគេក្នុងពេលបច្ចុប្បន្ន ក្នុងចំណោមកីឡាករកម្ពុជាទាំងអស់ ហើយក៏ជាកីឡាករដែលពិបាកបិទជាងគេក្នុងការប្រកួតលីគក្នុងស្រុក។

មូលហេតុដែលកីឡាករខាងលើមើលឃើញ ណូរុន ល្អជាងគេ ដោយសារគេមើលឃើញថា បច្ចេកទេសអូសបាល់របស់ ណូរុន ល្អអមជាមួយល្បឿនលឿន ចំណុចនេះ ទិត្យឈី ថា ណូរុន តែងបង្កើតស្ថានភាពពិបាកសម្រាប់ខ្សែការពារ ដែលដេញតាមប្រជែងយកបាល់ពីខ្លួន ហើយតែងអូសដាច់ខ្សែការពារ ១ រូបឬ ២ រូបក៏មាន។

មួយវិញទៀត ណូរុន ឆ្លាត រហ័ស និងការបញ្ចប់ទីល្អកម្រិតខ្ពស់ថែមទៀតផង។ យ៉ាងណា ទិត្យឈី គ្រាន់តែនិយាយតាមការមើលឃើញរបស់ខ្លួនប៉ុណ្ណោះ។ មែនទែនទៅ ម៉ាត់ ណូរុន ក៏ត្រូវមានភារកិច្ចជួយក្រុមក្នុងការប្រកួតការប្រកួតដ៏ធំនៅថ្ងៃស្អែកទី៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០ នាទីនៅកីឡដ្ឋាន Cambodia Airway ទល់ក្រុមភ្នំពេញក្រោនដែលជាការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី៤ ។

ខ្សែការពារ ទិត្យឈី បានចូលលេងបាល់ទាត់ដំបូងនៅភ្នំពេញក្រោនក្នុងឈុតធំកាលឆ្នាំ២០១៦ ហើយការផ្លាស់មកកាន់ Tiger គឺទើបតែរដូវកាលនេះប៉ុណ្ណោះ៕