Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

AT Madrid ​ចាញ់ ​ធ្វើ​ឱ្យ​ការ​ប្រជែង​ពាន​នៅ La Liga ​កាន់​តែ​ល្អ​មើល​

  • បោះពុម្ព

ក្រុម Atletico Madrid បានបរាជ័យក្រោមថ្វីជើងក្រុម Sevilla ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតសន្សំពិន្ទុពានរង្វាន់ La Liga នៅយប់មិញនេះ។ សម្រាប់ការប្រកួតនេះដែរ Sevilla លេងក្នុងដីខ្លួនឯងបានល្អណាស់។

ពួកគេអាចបិទមិនឱ្យក្រុម AT Madrid ធ្វើអ្វីបាននោះទេ ហើយក៏អាចរកគ្រាប់បាល់បាន១គ្រាប់ថែមទៀតនៅនាទី៧០ ដោយ Acuna ។ ១គ្រាប់នេះគឺរក្សារហូតដល់ចប់ការប្រកួតតែម្ដង ព្រោះក្រុមទាំងពីរមិនអាចស្វែងរកឱកាសទម្លាយសំណាញ់ទីបានឡើយ។ បរាជ័យ១នេះ បានធ្វើឱ្យ AT Madrid កាន់តែកៀកក្នុងការបាត់បង់តំណែងលេខ១កំពូលតារាងទៅហើយ។

ជាក់ស្ដែងពេលនេះ ពួកគេនៅលេខ១ មាន៦៦ពិន្ទុ និងលេខ២ Real Madrid វិញមាន៦៣ពិន្ទុ ឆ្លងកាត់២៩ប្រកួតដូចគ្នា។ ដោយឡែក Bacelona នៅលេខ៣នោះមាន៦២ពិន្ទុ និងលេងទើបបាន២៨ពិន្ទុប៉ុណ្ណោះ។ ដូច្នេះប្រសិនឈ្នះ១ប្រកួតទៀតនឹងឡើងលេខ២វិញ មាន៦៥ពិន្ទុ ចាញ់ AT Madrid តែ១ពិន្ទុប៉ុណ្ណោះ៕