បណ្តាញសង្គម

នេះ​មូលហេតុ ​Chelsea ​និង Porto ​លេង​នៅ​អេស្ប៉ាញ​ទាំង​ពីរ​ជើង​

ការប្រកួតរវាងក្រុម Chelsea និង Porto ទាំងពីរជើងនៅពានរង្វាន់ UEFA Champions League នឹងត្រូវលេងនៅដីកណ្ដាល នាប្រទេសអេស្ប៉ាញ ដោយយកកីឡដ្ឋានរបស់ Sevilla ប្រកួត។

ចំពោះមូលហេតុដែលបណ្ដាលឱ្យ UEFA សម្រេចប្រើទឹកដីកណ្ដាលនេះ ក៏ព្រោះតែច្បាប់កូវីដ១៩ រវាងប្រទេសអង់គ្លេស និងព័រទុយហ្គាយ ដោយដាក់មិនឱ្យធ្វើដំណើរទៅមកនោះទេ។

ដូច្នេះហើយ ទើបមានតែជម្រើសលេងដីកណ្ដាលទាំងពីរជើងនេះទេ ទើបអាចដោះស្រាយនិងរៀបចំការប្រកួតបាន។ ស្របពេលអេស្ប៉ាញ ជាទីកន្លែងល្អបំផុត ព្រោះប្រទេសនេះបានដកបម្រាមចេញអស់ហើយ។ បើទោះជាលេងនៅដីកណ្ដាលបែបនេះមែន ប៉ុន្តែការប្រើប្រាស់រូបមន្ដ away goals នៅតែមានដដែល។

ដូច្នេះហើយក្រុមទាំងពីរត្រូវប្រឹងប្រែងទាំងជើងទី១និងជើងទី២ ដើម្បីកាត់សេចក្ដីយក១ក្រុមឡើងទៅវគ្គបន្ដ៕