បណ្តាញសង្គម

ក្រោម​ហេតុផល​ដ៏​សំខាន់​នេះ​​ធ្វើ​ឲ្យ​ គឹម​ហ៊ុយ​ គិត​ថា បឹងកេត​​មាន​​ភាព​លំបាក​​ក្នុង​ការ​ការពារ​ជើង​ឯក

ក្រោមហេតុផលដ៏សំខាន់មួយនេះដែលធ្វើឲ្យអ្នកចាំទីបឹងកេត ហ៊ុល គឹមហ៊ុយ យល់ថា ក្រុមរបស់ខ្លួនមានភាពលំបាកក្នុងការការពារជើងឯកខ្លាំង សម្រាប់រដូវកាលនេះ។

រដូវកាលមុនបឹងកេតធ្វើបានកំណត់ត្រាល្អមែនទែន ដោយលើកពានលីគកំពូលកម្ពុជាជាមួយលទ្ធផលមិនចាញ់សោះពេញមួយរដូវកាល។ ប៉ុន្តែរដូវកាលនេះចាប់ផ្ដើមមកពីរប្រកួតហាក់ធ្វើមិនបានល្អទាល់តែសោះ ដោយចាញ់ទាំងពីរពោលគឺចាញ់ ភ្នំពេញក្រោន ២-១ នៅដីខ្លួនឯង និងចាញ់ ណាហ្គាវើល ១-០ ។

ទាក់ទងការការពារជើងឯកនេះអ្នកចាំទីជម្រើសជាតិកម្ពុជា ខាងលើបាននិយាយថា «សម្រាប់ខ្ញុំ! ខ្ញុំគិតថាឆ្នាំនេះការការពារជើងឯកដូច ពិបាកដែរបង។ ព្រោះអីការរៀបចំក្រុមយើងដូចអត់មានកីឡាករបរទេសថ្មីច្រើន។

និយាយទៅមានកីឡាករបរទេសថ្មីតែម្នាក់ ដល់ចឹងទៅប៉ះក្រុមខ្លាំងៗ ហាក់ដូចជាគេដឹងកុកយើងចឹង ទាំងការការពារតំបន់ខាងក្រោម និងការប្រយុទ្ធរបស់យើង»។ កូនអ្នកតាកែវរូបនេះកើតថ្ងៃទី៧ ខែមេសា ឆ្នាំ២០០០។ មានស្រុកកំណើតភូមិ ត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

គេមានកម្ពស់ ១,៨៣ ម៉ែត្រទម្ងន់ ៧២ គីឡូក្រាម បានចូលហាត់បាល់ទាត់ដំបូងនៅបាទីអំឡុងឆ្នាំ២០១៤-២០១៥ រហូតដល់ឆ្នាំ២០១៨ ក៏ចាកចេញពីបាទី ក្រោយមកក៏បានជាប់ជម្រើសជាតិដំបូងនៅឆ្នាំ២០១៧ ៕