Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ole៖ បើ Son ជា​កូន​ប្រុស​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ឲ្យ​បាយ​គេ​ហូប​ទេ ព្រោះ​​វា​អាម៉ាស់​ខ្លាំង​ណាស់​

  • បោះពុម្ព

អ្នកចាត់ការរបស់ Manchester United លោក Ole Gunnar Solskjaer នៅតែមិនអស់ចិត្តសម្រាប់ ការមិនឲ្យគ្រាប់បាល់ដំបូងចំពោះក្រុមរបស់លោក ក្នុងការប្រកួតយកឈ្នះ Spurs ៣-១។

គ្រាប់បាល់របស់ Edinson Cavani ត្រូវបានបដិសេធមិនឲ្យចូល បន្ទាប់ពីអាជ្ញាកណ្ដាលពិនិត្យ VAR ឃើញថាដៃរបស់ Scott McTominay បានប៉ះមុខរបស់ Son Heung-min។ លោក Solskjaer បាននិយាយថា ការប្រកួតនេះបានកន្លងហួសទៅហើយ គ្រាន់តែមិនអស់ចិត្តរឿងគ្រាប់បាល់ដំបូង។

Ole បានបន្ថែមថា៖ "ប្រសិនបើគេ (Son) ជាកូនរបស់ខ្ញុំ ហើយគេដួល និងត្រូវការមិត្តរួមក្រុមជាច្រើននាក់ជួយលើក ខ្ញុំនឹងមិនឲ្យបាយគេហូបទេ ព្រោះវាជារឿងអាម៉ាស់បំផុត។ Son ជាអ្នករកគ្រាប់នាំមុខឲ្យ Spurs មុនពេល Fred, Cavani និង Mason Greenwood ជាអ្នកទាត់បញ្ចូលទីវាយបកឲ្យ Man Utd ឈ្នះវិញ៕